Van der Sar ថា​អតីត​ក្លឹប​ចាស់​ពីរ​ CR7 ធ្លាប់​លេង​ឲ្យ សុទ្ធ​សឹង​ចាប់​ចិត្ត​លើ​យុវជន Ajax រូប​នេះ

ប្រធាន​ចាត់ការ​ជាន់​ខ្ពស់​លោក Edwin van der Sar បាន​ទម្លាយ​ឲ្យ​ដឹង​ថា ក្លឹប Real Madrid និង Manchester United ពិត​ជា​ចាប់​អារម្មណ៍​ក្នុង​ការ​ចុះ​ហត្ថលេខា​ចង់​បាន​យុវជន Donny van de Beek របស់ Ajax ពិត​មែន។

កីឡាករ​វ័យ ២៣ ឆ្នាំ គឺ​បាន​បង្ហាញ​ទម្រង់​លេង​ឡើង​កូដ​ខ្លាំង​នៅ​រយៈ​ពេល​ចុង​ក្រោយ ជួន​ពេល​ដែល De Ligt និង De Jong ​ទទួល​បាន​ភាព​ល្បីល្បាញ​ប្រហែល​គ្នា ពោល​នៅ​ឆ្នាំ ២០១៩ ពេល​ដែល Ajax ឡើង​ដល់​វគ្គ ៤ ក្រុម​ចុង​ក្រោយ។

បញ្ជាក់​ប្រាប់​ពី​អតីត​អ្នកចាំទី​នៅ United លោក Van der Sar ថា៖ “វា​ច្បាស់​ណាស់ គឺ​ក្លឹប​ដូច​ជា Real Madrid និង Man Utd បាន​ចាប់​អារម្មណ៍​មក​លើ Donny van de Beek ពិត​មែន”។

កន្លង​មក​ធ្លាប់​មាន​របាយការណ៍​ថា Real គ្រោង​នឹង​បញ្ចប់​ការ​ចរចា​តម្លៃ​ខ្លួន ៤៩ លាន​ផោន​សម្រាប់​កីឡាករ​ហូឡង់​រូប​នេះ​ទៅ​ហើយ តែ​ដោយសារ​វិបត្តិ​ហិរញ្ញវត្ថុ​ពេល​វីរុស COVID-19 ចូល​មក​ដល់​ក៏​ត្រូវ​ដក​ថយ​ទៅ​វិញ៕

ប្រភព៖ AF

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT