Setien ​៖ Messi ​មិន​មាន​បញ្ហា​ធំ​ទេ ​គាត់​អាច​លេង​បាន​

​លោក​ Setien ​អ្នក​ចាត់ការ​ក្រុម FC Barcelona ​បាន​អះអាង​ថា Lionel Messi ​មិន​មាន​បញ្ហា​របួស​អ្វី​ធ្ងន់ធ្ងរ​នោះ​ទេ ​ហើយ​អាច​នឹង​លេង​បាន​ក្នុង​ការ​ប្រកួត​បើក​ឆាក។

ប្រធាន​ក្រុម​អ្នក​មាន​បុណ្យ​បាន​រង​របួស​សរសៃ​ពួរ​កាល​ពី​ពេល​កន្លង​ទៅ ​ហើយ​ខកខាន​មិន​បាន​ចូល​រួម​ហ្វឹកហាត់​ជាមួយ​សមាជិក​ក្រុម​ដទៃ​ទៀត​ទេ។ ​យ៉ាងណាមិញ​នៅ​ពេល​នេះ ​Messi ​បាន​ហាត់​វិញ​តិច​ៗ​ហើយ​នៅ​លើ​ទីលាន ​និង​មិន​មាន​បញ្ហា​ធ្ងន់​ឡើយ។ ​បើ​តាម​លោក Setien ​ដែល​ជា​អ្នក​ចាត់ការ​ក្រុម អះអាង​ថា​នៅ​ពេល​បើក​ឆាក​ខាង​មុខ Messi ​អាច​លេង​បាន​។

​លោក Setien ​បាន​និយាយ​ថា​៖ “វា​មិន​មែន​តែ Messi ​ទេ ​កីឡាករ​ដទៃ​ទៀត​ក៏​មាន​បញ្ហា​របួស​ដែរ។ នេះ​មក​ពី​ការ​សម្រាក​នៅ​ផ្ទះ​យូរ​ពេក ​នៅ​ពេល​យើង​ត្រលប់​មក​វិញ​តែងតែ​មាន​បញ្ហា។ តែ​នេះ​មិន​មែន​ជា​អ្វី​ដែល​ប្លែក​ឡើយ ​វា​គ្រាន់​តែ​ជា​របួស​តិចតួច​ប៉ុណ្ណោះ។ Messi ​បាន​ធូរ​ស្បើយ ​និង​បច្ចុប្បន្ន​នេះ​មិន​មាន​បញ្ហា​ទេ”៕ប្រភព Marca

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT