Conor ​បាន​ប្រកាស​ចូល​និវត្តន៍​ពី​វិស័យ​ប្រដាល់​ក្នុង​ទ្រុង​ហើយ​

​អ្នក​វាយ​មិន​ដក​ដៃ ​Conor McGregor ​បាន​ប្រកាស​ចូល​និវត្តន៍​ពី​វិស័យ UFC ​ហើយ ​ដែល​នេះ​ជា​ការ​ប្រកាស​ចូល​និវត្តន៍​៣​ដង​ក្នុង​រយៈ​ពេល​៤​ឆ្នាំ​ចុង​ក្រោយ​នេះ​។

Conor McGregor ​បាន​ប្រកាស​នៅ​លើ​បណ្ដាញ​សង្គម Twitter ​កាល​ពី​ថ្ងៃ​អាទិត្យ​កន្លង​ទៅ​នេះ​។ ​រូបគេ​បាន​សរសេរ​ថា​៖ “អ្នក​ទាំង​អស់​គ្នា ​ខ្ញុំ​បាន​សម្រេច​ចិត្ត​ចូល​និវត្តន៍​ពី​ការ​ប្រយុទ្ធ​ហើយ។ អរគុណ​សម្រាប់​ការ​គាំទ្រ ​និង​ការ​ចង់​ចាំ​ដ៏​ល្អ​កន្លង​មក”។ ​អ្នក​វាយ​ក្នុង​ទ្រុង​វ័យ​៣១​ឆ្នាំ ​អាច​ចាត់​ទុក​ជា​អ្នក​ជោគជ័យ​ម្នាក់ ​ព្រោះ​រូបគេ​ធ្លាប់​ឈ្នះ​ខ្សែ​ក្រវាត់​២​កម្រិត​ផ្សេង​គ្នា​គឺ​ featherweight ​និង​ lightweight។

ក្នុង​អាជីព​ជា​អ្នក​វាយ​ក្នុង​ទ្រុង​នេះ ​Conor ​រក​ប្រាក់​បាន​ដល់​ទៅ​២០០​លាន​ដុល្លារ​មក​ហើយ។ ​ខណៈ​ដែល​ការ​ប្រកាស​ចូល​និវត្តន៍​វិញ ​គឺ​រូបគេ​បាន​ប្រកាស​ដល់​ទៅ​៣​ដង​មក​ហើយ​ក្នុង​រយៈ​ពេល​៤​ឆ្នាំ​ចុង​ក្រោយ​មក​នេះ​៕ប្រភព Dailymail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT