មាន​ក្លឹប​យក្ស​គេ​ឲ្យ​ដល់ ១០០ លាន​អឺរ៉ូ តែ Barca បដិសេធ​មិន​លក់​គ្រាប់​ពេជ្រ​រូប​នេះ​ចេញ​ទេ

តាម​របាយការណ៍​ពី​សារព័ត៌មាន​អេស្ប៉ាញ Sport ​បាន​ចុះ​ផ្សាយ ក្លឹប​ Barcelona បាន​បដិសេធ​មិន​ទទួល​យក​សំណើ​នូវ​ទឹកប្រាក់ ១០០ លាន​អឺរ៉ូ សម្រាប់​ការ​ចង់​បាន​ពី​សំណាក់​ក្លឹប​កំពូល​មួយ [មិន​បញ្ជាក់​ឈ្មោះ] ​នៃ​កីឡាករ​វ័យ​ក្មេង Ansu Fati។

ប្រភព​បាន​ឲ្យ​ដឹង​ លោក Josep Maria Bartomeu បាន​បដិសេធ​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​កន្លង​ទៅ​នេះ ដោយ​កីឡាករ​វ័យ ១៧ ឆ្នាំ មិន​មែន​សម្រាប់​លក់​នា​រដូវ​ក្តៅ​ខាង​មុខ​នេះ​ទេ ពោល​គឺ​មិន​ទទួល​ការ​ចរចា​អ្វី​ទាំង​អស់។

បញ្ជាក់​ថា​រដូវ​កាល ២០១៩/២០ យុវជន​ដែល​សេសសល់​កុងត្រា​ដល់​ឆ្នាំ ២០២២ រូប​នេះ រក​បាន ៥ គ្រាប់​និង Assist ១ លើក នៅ ២៤ ប្រកួត​សរុប៕ ប្រភព៖ SportBible

  • មាន​ក្លឹប​យក្ស​គេ​ឲ្យ​ដល់ ១០០ លាន​អឺរ៉ូ តែ Barca បដិសេធ​មិន​លក់​គ្រាប់​ពេជ្រ​រូប​នេះ​ចេញ​ទេ