Bayern Munich ​លត់ Bayer Leverkusen ៤-២ ​កាន់​តែ​កៀក​លើក​ពាន​ហើយ​

​ក្រុម​ Bayern Munich ​បាន​យក​ឈ្នះ​លើ​ក្រុម Bayer Leverkusen ​ក្នុង​លទ្ធផល ៤-២ ​ក្នុង​ការ​ប្រកួត​លីគ​កំពូល​អាល្លឺម៉ង់​កាល​ពី​យប់មិញ​នេះ​។

​សម្រាប់​ការ​ប្រកួត​នេះ​ដែរ​ Leverkusen ​រក​គ្រាប់​បាល់​នាំ​មុខ​បាន​តាំង​ពី​នាទី​ទី​៩ ​ដោយ Alario ​ប៉ុន្តែ​នៅ​នាទី​២៧ ​ក៏​ស្រាប់​តែ Coman ​រក​គ្រាប់​បាល់​តាម​ស្មើ​វិញ​បាន​។ ការ​នៅ​ជិត​ចប់​តង់​ទី​១​​ទៅ​ហើយ​នោះ ​ស្រាប់​តែ​ Goretzka ​រក​បាន​១​គ្រាប់​នាំ​មុខ​ឱ្យ Bayern ​នៅ​នាទី​៤២ ​មុន​ពេល Gabry ​ថែម​១​គ្រាប់​ទៀត​នៅ​នាទី​៤៥។ ចូល​ដល់​តង់​ទី​២​វិញ Lewandowski ​ក៏​ថែម​បាន​១​គ្រាប់​ដែល​ជា​គ្រាប់​ទី​៤ ​ឱ្យ​ក្រុម Bayern Munich ​ខណៈ​ដែល​ម្ចាស់​ផ្ទះ Bayer ​វិញ ​ក៏​រក​បាន​១​គ្រាប់​វិញ​ដែរ​នៅ​នាទី​៨៩។ ​ចប់​ការ​ប្រកួត Bayer ​ចាញ់ Bayern Munich ​ក្នុង​លទ្ធផល ២-៤។

​បើ​តាម​លទ្ធផល​នេះ ​ក្រុម Bayern Munich ​ត្រូវ​ការ​ឈ្នះ​តែ​២​ប្រកួត​ទៀត​ប៉ុណ្ណោះ​ក្នុង​ចំណោម​៤​ប្រកួត​ដែល​នៅ​សល់ ​ដើម្បី​ឈ្នះ​ពាន​រង្វាន់ Bundesliga ​នៅ​រដូវ​កាល​នេះ  និង​ជា​ការ​ឈ្នះ​៨​ឆ្នាំ​ជាប់​គ្នា​៕ប្រភព Dailymail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT