Matthijs de Ligt បានសរសើរដល់កីឡាករ Cristiano Ronaldo ថាជាគំរូល្អបំផុតសម្រាប់ក្មេងជំនាន់ក្រោយយកគំរូតាម ជាមួយការខិតខំប្រឹងប្រែងរបស់គេ។
Ronaldo បច្ចុប្បន្នវ័យ៣៥ឆ្នាំហើយ ប៉ុន្តែរូបគេនៅតែជាកីឡាករកំពូលដដែល ក្នុងការស្វែងរកគ្រាប់បាល់នៅក្រុម Juventus ដោយរដូវកាលនេះរកបាន២១គ្រាប់ក្នុងការបង្ហាញខ្លួន២២ប្រកួតក្នុងលីគ Serie A ។ មើលឃើញរាមច្បងធ្វើបានល្អយ៉ាងនេះ ធ្វើឱ្យ De Ligt មិនសរសើរមិនបាននោះទេ ចំពោះការខិតខំប្រឹងប្រែងនេះ។
ខ្សែការពារដែលទើបផ្លាស់មកលេងនៅ Juventus បាននិយាយថា៖ “Ronaldo គឺល្អបំផុតក្នុងសម័យកាលគាត់។ គាត់ជាគំរូល្អ ណាស់សម្រាប់កីឡាករក្មេងៗជំនាន់ក្រោយ។ ខ្ញុំតែងតែប្រឹងប្រែងតាមគាត់ ព្រោះសូម្បីតែហ្វឹកហាត់ក៏គាត់ខំប្រឹងដូចប្រកួតមែនទែនដែរ។ អ្វីដែលគាត់បានសម្រេចគឺសឹងតែមិនជឿថាអាយុ៣៥ឆ្នាំនោះទេ”៕ប្រភព Dailymail