លីគកំពូលរបស់វៀតណាម បានបើកដំណើរការវិញហើយកាលពីថ្ងៃសុក្រកន្លងទៅ ហើយព្រមទាំងឱ្យអ្នកគាំទ្រចូលទស្សនាបានថែមទៀតផង។
វៀតណាម បានបើកប្រទេសនិងលីគបាល់ទាត់របស់ខ្លួនវិញហើយ ក្រោយពីប្រកាសយកឈ្នះលើមេរោគ Covid-19 បាន។ ដោយការបើកលីគវិញនោះ គឺអនុញ្ញាតឱ្យអ្នកគាំទ្រចូលមើលថែមទៀតផង មិនដាក់បម្រាមគម្លាតសង្គមអ្វីនោះទេ ពោលគឺត្រឹមត្រួតពិនិត្យកម្ដៅមុនចូលកីឡដ្ឋានប៉ុណ្ណោះ។
ការប្រកួតរវាងក្រុម Nam Dinh ជាមួយក្រុម Viettel កន្លងទៅនោះ មានអ្នកគាំទ្រចូលទស្សនាដល់ទៅ៣ម៉ឺននាក់ឯណោះ។ ចំនួនអ្នកចូលទស្សនាយ៉ាងច្រើននេះហើយ កំពុងល្បីខ្លាំងមែនទែន ព្រោះសូម្បីតែនៅលីគអឺរ៉ុបដែលបើកយូរមកហើយនោះ ក៏មិនទាន់ឱ្យអ្នកគាំទ្រចូលទស្សនានៅឡើយដែរ៕ប្រភព Dailymail