Cristiano Ronaldo បានចំណាយប្រាក់ដល់ជាង២ម៉ឺនដុល្លារ (១៧ ៨៥០ផោន) ទៅលើការឱ្យលុយធីបដល់បុគ្គលិកសណ្ឋាគារដែលខ្លួនបានសម្រាកអំឡុងពេលវិស្សមកាលនៅប្រទេសក្រិក។
ក្រោយពីចប់ព្រឹត្តិការណ៍ World Cup 2018 ទៅ Ronaldo បានសម្រាកវិស្សមកាលរបស់ខ្លួនជាមួយគ្រួសារនៅ Mediterranean ប្រទេសក្រិក។ ការទៅលេងលក្ខណៈគ្រួសារនេះដែរ រូបគេបានចំណាយទៅលើលុយធីបដល់ជាង២ម៉ឺនដុល្លារឯណោះ ទៅលើបុគ្គលិកសណ្ឋាគារ។ ការផ្ដល់ប្រាក់យ៉ាងច្រើននេះ គឺដោយសារតែរូបគេពេញចិត្តចំពោះសេវាកម្មទៅលើសណ្ឋាគារខាងលើ។
ក្រោយពីចាកចេញពីប្រទេសមក រូបគេបានទៅបង្ហាញខ្លួនផ្លូវការនៅក្លឹប Juventus មុនពេលហោះទៅកម្មវិធី Tour របស់ក្រុមហ៊ុន Nike នាពេលបច្ចុប្បន្ននេះ៕ប្រភព៖ DailyMail