អ្នកចាំទី Jordan Pickford មានទំនុកចិត្តថាក្រុម Everton របស់ខ្លួន នឹងយកឈ្នះក្រុម Liverpool បាន នៅពេលលីគអង់គ្លេសត្រលប់មកវិញនៅថ្ងៃទី១៧ខាងមុខនេះ។
ក្រោយពីផ្អាកអស់រយៈពេល៣ខែកន្លងមក ពេលនេះ Premier League បានកំណត់យកថ្ងៃទី១៧ខែមិថុនាឆ្នាំ២០២០នេះ ដើម្បីបើកដំណើរការវិញហើយ។ ក្នុងនោះដែរ ក្រុមកំពូលតារាង នឹងត្រូវទៅតទល់ជាមួយក្រុម Everton ផងដែរ។ ដោយកាលពីជើងទី១កន្លងទៅ ហង្សក្រហមបានយកឈ្នះលើក្រុម Everton ក្នុងលទ្ធផល ៥-២ រួចម្ដងហើយ។
សម្រាប់ការប្រកួតនៅជើងទី២នេះដែរ ត្រូវបានអ្នកចាំទី Jordan Pickford របស់ក្រុម Everton មានទំនុកចិត្តថាអាចសងសឹកវិញបាន។ អ្នកចាំទីអង់គ្លេសរូបនេះនិយាយថា៖ “យើងចង់ឈ្នះប្រកួតដែលនៅសល់ទាំងអស់ ជាពិសេសតទល់ជាមួយ Liverpool ។ យើងចង់បង្ហាញពួកគេថាយើងមានសមត្ថភាពគ្រប់គ្រាន់ក្នុងការយកឈ្នះពួកគេបាន”៕ប្រភព Dailymail