ខ្សែប្រយុទ្ធ Mario Balotelli ត្រូវបានក្លឹប Brescia បណ្ដេញចេញពីក្រុមហើយ ក្រោយពីរូបគេមិនព្រមមកហាត់ និងផ្ដល់ដំណឹងដល់ថ្នាក់ដឹកនាំពីកាអវត្តមានសោះ។
ប្រធានក្លឹប Brescia បានសរសេរលិខិតផ្ញើទៅ Balotelli កាលពីម្សិលមិញនេះ ដើម្បីកញ្ចប់កិច្ចសន្យារបស់គេ។ អតីតកីឡាករ Manchester City រូបនេះ មិនព្រមចូលរួមហ្វឹកហាត់ជាមួយសមាជិកដទៃទៀតទេ ហើយក៏មានបញ្ហាជាមួយម្ចាស់ក្លឹបផងដែរ។ ខណៈដែលបច្ចុប្បន្ននេះ ក្រុម Brescia ក៏កំពុងស្ថិតនៅបាតតារាង ប្រឈមការកាត់ចោលដែរ។
កត្តានេះហើយ ទើបជាក្លឹបសម្រេចចិត្តថាបញ្ចប់កិច្ចសន្យារបស់គេតែម្ដងទៅ។ លោក Massimo Cellino ដែលជាប្រធានក្លឹប Brescia បានធ្លាប់និយាយថាការនាំយក Balotelli មករួមក្រុមគឺជាកំហុសធំមួយរបស់លោកកន្លងមកនេះ៕ប្រភព Dailymail