សមាគមបាល់ទាត់ថៃ (FAT) បានធ្វើបច្ចុប្បន្នភាពថ្មីៗតាមរយៈបណ្តាញសង្គមរបស់ខ្លួនប្រកាសជាផ្លូវការនូវកាលបរិច្ឆេទប្រកួតជម្រុះ World Cup ដែលនៅសល់ចំនួន ៣ ទៀតនៅឆ្នាំ ២០២២ ។
ហ្វេសប៊ុកផ្លូវការសហព័ន្ធកីឡាបាល់ទាត់អាស៊ី (AFC) ក៏បានប្រកាសពីបញ្ហានេះដល់ប្រទេសទាំងអស់ ដែលជាប់ទាក់ទងទៅនឹងវគ្គជម្រុះ World Cup ប្រចាំទ្វីបអាស៊ីឆ្នាំ ២០២២ ដែលចាប់ផ្តើមពីខែតុលា ហើយនឹងត្រូវផុតកំណត់នៅខែវិច្ឆិកាឆ្នាំ ២០២០ ប្រសិនបើស្ថានការណ៍មានភាពប្រសើរឡើង និងត្រូវបានអនុញ្ញាតឲ្យធ្វើដំណើរលក្ខណៈអន្តរជាតិ។
បញ្ហានេះត្រូវបានពិភាក្សាហើយការសម្រេចចិត្តត្រូវបានសម្រេចបន្ទាប់ពីកិច្ចប្រជុំមួយធ្វើឡើង ២ ថ្ងៃមុននៅថ្ងៃទី ៣ ខែមិថុនាឆ្នាំ ២០២០ ។ សម្រាប់ក្រុមជម្រើសជាតិថៃខាងក្រោមនេះគឺជាកាលបរិច្ឆេទសម្រាប់ការប្រកួតនៅសល់ ៣ ប្រកួតទៀតនៃវគ្គជម្រុះ World Cup ឆ្នាំ ២០២២ ៖
- Thailand meets Indonesia (Bangkok): October 8, 2020
- Thailand meets UAE (Dubai): November 12, 2020
- Thailand meets Malaysia (Bangkok): November 17, 2020