Real Madrid ​ចង់​បាន Havertz ​ដែរ ​ឱ្យ​ដល់​៧១​លាន​ផោន​

​ក្រុម Real Madrid ​ក៏​ចង់​បាន​ Kai Havertz ​ពី​ក្រុម Bayer Leverkusen ​ដែរ ​បន្ទាប់​ពី​បាន​ឃើញ​សមត្ថភាព​ដ៏​អស្ចារ្យ​របស់​កីឡាករ​វ័យ​ក្មេង​រូប​នេះ​។

​ក្រុម​របស់​លោក Zidane ​បាន​ដាក់​ចេញ​តម្លៃ​ដំបូង​ឱ្យ​ទៅ Bayer Leverkusen ​៧១​លាន​ផោន ​ដោយ​មាន​ទាំង​លក្ខខណ្ឌ​ឱ្យ Havertz ​បន្ដ​លេង​នៅ​ក្លឹប​នេះ​១​រដូវ​កាល​ទៀត​ផង​ដែរ។ ​តែ​យ៉ាងណា ​មិន​ទាន់​មាន​ការ​ឆ្លើយ​តប​នោះ​ទេ ត្បិត​អី​ក្លឹប​នៅ​អង់គ្លេស​ជា​ច្រើន​ទៀត​ក៏​បាន​ដាក់​តម្លៃ​ទិញ​យក​ខ្សែ​ប្រយុទ្ធ​វ័យ​២០​ឆ្នាំ​នេះ​ទៅ​ដែរ។ ​កីឡាករ​អាល្លឺម៉ង់​ខាង​លើ​នេះ ​រក​បាន​១៥គ្រាប់​ឱ្យ​ក្រុម Bayer Leverkusen ​នា​រដូវ​កាល​នេះ ​និង​ជួយ​ក្រុម​ប្រជែង​នៅ​កំពូល​តារាង​ទៀត។

​Havertz ​ក៏​ទើប​បាន​ជាប់​ជម្រើស​ជាតិ​អាល្លឺម៉ង់​ដែរ ​ដោយ​លេង​បាន​៤​ប្រកួត ​រក​បាន​៥​គ្រាប់។ ​ខ្សែ​ប្រយុទ្ធ​រូប​នេះ ​គឺ​ជា​​តារា​រះ​ថ្មី​នៅ​លីគ​អាល្លឺម៉ង់ ​និង​ក្នុង​ក្រុម​ជម្រើស​ជាតិ​អាល្លឺម៉ង់​តែ​ម្ដង៕ប្រភព Dailymail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT