Cristiano Ronaldo បានក្លាយជាកីឡាករបាល់ទាត់ដំបូងបំផុតដែលរកបានប្រាក់សរុបដល់ទៅ១ពាន់លានដុល្លារ ពោលគឺបានច្រើនជាង Messi ទៅទៀត។
កាលពីរដូវកាលមុននេះ Ronaldo រកបាន១០៥លានដុល្លារ មិនទាន់កាត់ពន្ធ ដែលបានធ្វើឱ្យរូបគេក្លាយជាកីឡាកររកបានប្រាក់ច្រើនជាងគេ។ ខណៈដែលប្រាក់ចំណូលសរុបរបស់កីឡាករវ័យ៣៥ឆ្នាំនេះវិញ គឺកើនដល់១ពាន់លានដុល្លារទៅហើយ ច្រើនជាងកីឡាករណាទាំងអស់ រួមទាំង Messi ផងដែរ។ ចំណូលរបស់គេនេះ គឺបានពីតម្លៃពលកម្មនៅក្លឹប Juventus និង Sponsor ជាច្រើនទៀតនៅលើបណ្ដាញសង្គម។
ចំនួនប្រាក់១ពាន់លានដុល្លារនេះដែរ គឺ Ronaldo បានពីអាជីពបាល់ទាត់ចំនួន៦៥០លានដុល្លារ ក្នុងរយៈពេល១៧ឆ្នាំមកនេះ ខណៈដែលប្រាក់នៅសល់គឺបានពីចំណូលនៃ Sponsor ដទៃទៀត។ បើធៀបជាមួយ Messi វិញ ក្នុងរយៈពេលកន្លងមក កីឡាករ Barcelona រូបនេះរកបាន៦០៥លានដុល្លារ៕ប្រភព Dailymail