Gatti៖ Hazard ​ស្ថិត​នៅ​កម្រិត​ស្មើ​ជាមួយ Messi ​ដែរ​

​Hugo ‘Loco’ Gatti ​អតីត​អ្នក​ចាំទី​របស់​អាហ្សង់ទីន ​បាន​និយាយ​ថា​ខ្សែ​ប្រយុទ្ធ Eden Hazard ​មាន​កម្រិត​សមត្ថភាព​លេង​ស្មើ​ជាមួយ Lionel Messi ​ដែរ។

Gatti ​បាន​និយាយ​ថា​៖ “ប្រសិន​បើ Hazard ​ជា​សះស្បើយ​ពេញ​លេញ ​ដូច​ដែល​ខ្ញុំ​បាន​ឃើញ​គេ​កាល​ពី World Cup 2018 ​គឺ​គាត់​មាន​សមត្ថភាព​ស្មើ​ជាមួយ Messi ​ដែរ។ ពួកគេ​ទាំង​ពីរ សុទ្ធ​តែ​មាន​ទេព​កោសល្យ​អស្ចារ្យ។ ​Hazard ​នៅ​ស្មើ​ជាមួយ Messi ​ហើយ​វេលា​នឹង​ប្រាប់​អ្នក​គ្រប់គ្នា​កាន់​តែ​ច្បាស់”។

​រំលឹក​ថា Hazard ​បាន​ផ្លាស់​មក​លេង​នៅ​ក្រុម Real Madrid ​កាល​ពី​រដូវ​កាល​មុន ប៉ុន្តែ​មិន​ទាន់​បាន​បង្ហាញ​សមត្ថភាព​លេចធ្លោ​នៅ​ឡើយ​ទេ ដោយសារ​តែ​មាន​បញ្ហា​របួស​ជាប់​រហូត។ អតីត​កីឡាករ Chelsea ​ក៏​ធ្លាប់​បាន​និយាយ​ប្រាប់​អ្នក​គាំទ្រ Real Madrid ​ដែរ​ថា ​រដូវ​កាល​ដំបូង​មិន​អាច​វាយ​តម្លៃ​រូបគេ​បាន​ឡើយ ​ទាល់តែ​ចាប់​ពី​២​រដូវ​កាល​ទៅ​សិន​ទើប​ដឹង​ច្បាស់៕ប្រភព Marca

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT