[ផ្លូវការ] Messi ​ជួប​របួស​ពេល​ហ្វឹកហាត់ ​ស្រប​ពេល LaLiga កាន់​តែ​កៀក​ដល់​ថ្ងៃ​ត្រលប់​មក​វិញ

បញ្ចប់​ចចាមអារ៉ាម​ដែល​បាន​ផ្ទុះ​កន្លង​ទៅ​នេះ ទី​បំផុត​ក្លឹប​អេស្ប៉ាញ Barcelona បាន​ចេញ​សេចក្តីថ្លែងការណ៍​ច្បាស់ការ​ហើយ​ថា Lionel Messi ពិត​ជា​បាន​រង​បញ្ហា​របួស​អំឡុង​ពេល​ហ្វឹកហាត់​ពិត​មែន។

តាម​សេចក្តី​ថ្លែងការណ៍​ពី​ក្លឹប​បាន​ឲ្យ​ដឹង​ថា Messi ជួប​របួស​ផ្នែក​សន្លាក់​ជើង​ស្តាំ ហើយ​រំពឹង​នឹង​ត្រលប់​មក​ចូលរួម​ជាមួយ​ក្រុម​វិញ​នៅ​ប៉ុន្មាន​ថ្ងៃ​ខាង​មុខ (មិន​មាន​ការ​បញ្ជាក់​ពេលវេលា​ជាក់លាក់)។

បញ្ជាក់​ថា​ភាគរយ​ច្រើន​ទំនង​ជា​មិន​មាន​បញ្ហា​អ្វី​ធ្ងន់ធ្ងរ​នោះ​ទេ ត្បិត​បើក​ការ​វិល​ត្រលប់​មក​វិញ​នៃ​ក្របខ័ណ្ឌ LaLiga សល់​រយៈ​ពេល​តែ ៨ ​ថ្ងៃ​ទៀត​ក្តី។

បញ្ជាក់​ថា​ក្រុម​ឈរ​កំពូល​តារាង​ LaLiga មួយ​នេះ នឹង​ត្រូវ​ចូល​ជួប​ម្ចាស់​ដី Mallorca នៅ​ជំនួប​បើក​ឆាក​នា​ថ្ងៃ​ទី ១៤ ​មិថុនា ឆ្នាំ ២០២០ ​វេលា​ម៉ោង ០៣:០០ នាទី​រំលង​អាធ្រាត្រ៕ ប្រភព៖ BeSoccer

  • [ផ្លូវការ] Messi ​ជួប​របួស​ពេល​ហ្វឹកហាត់ ​ស្រប​ពេល LaLiga កាន់​តែ​កៀក​ដល់​ថ្ងៃ​ត្រលប់​មក​វិញ