សួរ​ Arthur ថា​ជ្រើសរើស​លេង​ហ្គេម FIFA ឬ PES ដល់​ចម្លើយ​បែរ​ជា​ដាច់​ចង្កេះ​ផឹង

Arthur Melo ខ្សែ​បម្រើ​របស់​ក្លឹប Barcelona ថ្មីៗ​នេះ លោក​បាន​ឆ្លើយតប​ទៅ​នឹង​សំណួរ​ពាក់ព័ន្ធ​នឹង​រឿងរ៉ាវ​អាជីព​ក៏​ដូច​ជា​ជីវិត​របស់​លោក​ជា​ច្រើន​នៅ​លើ​ទំព័រ​ផ្លូវការ ‘aboutarthur’។

ក្នុង​នោះ​មាន​សំណួរ​ដូច​ខាង​ក្រោម៖

  • កីឡាករ​ដែល​លោក​គិត​ថា​ពិបាក​នឹង​តតាំង​បំផុត? ចម្លើយ៖ Messi
  • កីឡាករ​ដែល​បាន​បំផុស​ទឹកចិត្ត​អ្នក? ចម្លើយ៖ Andres Iniesta
  • ជំនួប Derby ធំ​បំផុត​ក្នុង​លោក​ដែល​លោក​ធ្លាប់​លេង? ចម្លើយ៖ ខ្ញុំ​ថា​គឺ​ជំនួប Gremio-Internacional, Barcelona-Real Madrid និង​ប្រេស៊ីល-អាហ្សង់ទីន
  • អត្តពលិក​ដែល​លោក​ចូលចិត្ត​បំផុត​ក្រៅ​ពី​បាល់ទាត់? ចម្លើយ៖ Roger Federer
  • គ្រាប់​បាល់​ដែល​លោក​ភ្លេច​មិន​បាន? ចម្លើយ៖ គ្រាប់​បាល់​កាល​លេង​ឲ្យ Gremio ទល់​នឹង Fluminense
  • ហ្គេម FIFA ឬ PES?
  • ខ្ញុំ​នឹង​លេង​ហ្គេម​បាញ់​គ្នា CS [Counter-strike]៕

ប្រភព៖ Marca

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT