តើអ្នកគិតថាក្រុមណាមួយដែលមានអត្រាឈ្នះខ្ពស់បំផុត ប្រចាំលីគកំពូលទាំង ៥ រាប់តាំងពីឆ្នាំ ២០០០ រៀងមក?
ចម្លើយពីអ្នកគាំទ្រភាគច្រើនប្រាកដជានឹកដល់ឈ្មោះក្លឹប Real Madrid និង Barcelona ច្រើនជាងគេ ព្រោះមិនថាតែពានក្នុង/ក្រៅក្របខ័ណ្ឌ ជានិច្ចកាលរមែងមានឈ្មោះក្លឹបទាំងពីរទទួលបានជារៀងរាល់ឆ្នាំ។
យ៉ាងណាមិញតាមរបាយការណ៍ពី ProFootballDB បានចុះផ្សាយ នូវចំណាត់ថ្នាក់ក្លឹបមានអត្រាឈ្នះច្រើនជាងគេហើយនោះគឺ ក្លឹប Bayern Munich ឯណោះទេ។
ជាការរាប់ចំនួនប្រកួតក្នុងលីគ និងការប្រកួតនៅ Champions League/Europa League ដោយ Bayern Munich គឺមានអត្រាភាគរយឈ្នះដល់ទៅ ៦៥,៧ ភាគរយ (ឈ្នះ ៥៦៩ ប្រកួតនៅ ៨៦៦ ប្រកួតសរុប)។ រីឯ Barcelona ឈរលេខ ២ មានអត្រាឈ្នះ ៦៥,៤៤ ភាគរយ (ឈ្នះ ៦២៣ ប្រកួតនៅ ៩៥២ ប្រកួតសរុប) និង ក្រុមលេខ ៣ គឺ Real Madrid មានអត្រាភាគរយឈ្នះ ៦៤,៨៧ ភាគរយ ហើយ Juve មាន ៦២,២៦ ភាគរយ៕
ប្រភព៖ BeSoccer