Chelsea កំពុង​ចរចា ​យក​ជើង​ស៊ុត​មួយ​រូប​មក​ជំនួស​ការ​ចាកចេញ​របស់ Eden Hzard

ក្លឹប​តោ​ខៀវ Chelsea កំពុង​ស្ថិត​ក្នុង​ការ​ចរចា​ជាមួយ​ក្លឹប RB Leipzig ជុំវិញ​ការ​ចង់​បាន​ខ្សែ​ប្រយុទ្ធ Timo Werner មក​កាន់​ទឹកដី Stamford Bridge។

ការ​ចង់​បាន​បុរស​វ័យ ២៤ ឆ្នាំ រូប​នេះ គឺ​ជា​ចន្លោះ​ប្រហោង​ដើម្បី​បំពេញ​ការ​ចាកចេញ​របស់ Eden Hazard ដែល​ជា​កីឡាករ​ដ៏​សំខាន់​មួយ​រូប​របស់​ក្រុម។

តាម​របាយការណ៍​ពី BBC Sport បាន​ចុះ​ផ្សាយ កីឡាករ​ដែល​កំពុង​រក​បាន ២៥ គ្រាប់​ឲ្យ Leipzig ក្នុង​លីគ​រូប​នេះ គឺ​ទទួល​បាន​ការ​ចង់​បាន​ជា​ពិសេស​ពី​សំណាក់​ក្លឹប​តោ​ខៀវ Chelsea ដោយ​ឡែក​សម្រាប់ Liverpool គឺ​មិនមាន​ដំណឹង​ច្បាស់ការ​ថា​ចង់​បាន Werner នោះ​ឡើយ។

បញ្ជាក់​ថា​តាម​តម្លៃ​ខ្លួន​របស់ Werner អាច​ថ្លៃ​ប្រមាណ ៥៤ លាន​ផោន ដែល​នេះ​អាច​នឹង​ក្លាយ​ជា​តម្លៃ​ថ្លៃ​បំផុត​មួយ​ផ្សេង​ទៀត​សម្រាប់​រដូវ​កាល​ដោះដូរ​ខាង​មុខ​នៃ​ក្លឹប Chelsea ស្រប​ពេល​ដែល​កន្លង​មក​ក្លឹប​ចរចា​ត្រូវរ៉ូវ​ក្នុង​ការ​នាំ​យក Hakim Ziyech ចេញ​ពី Ajax ម្នាក់​ហើយ​នៅ​តម្លៃ ៣៧ លាន​ផោន៕

ប្រភព៖ BBC

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT