Gareth Bale មិនចង់ចាកចេញពីអេស្ប៉ាញ ឬត្រលប់ទៅលេងនៅលីគកំពូលអង់គ្លេសវិញនោះទេ បើទោះជាមានក្លឹបជាច្រើនចាប់អារម្មណ៍ក៏ដោយ។ នេះបើតាមភ្នាក់ងារទីផ្សាររបស់គេបានបញ្ជាក់។
លោក Jonathan Barnett ដែលជាភ្នាក់ងាររបស់ Bale និយាយថាបច្ចុប្បន្នមានក្លឹបជាច្រើន ជាពិសេសនៅអង់គ្លេសដែលចង់បានខ្សែប្រយុទ្ធរូបនេះទៅលេង។ តែបើតាមសាមីខ្លួន Bale គឺមិនចង់ទៅនោះទេ សូម្បីតែលីគ Premier League ។ កីឡាករជម្រើសជាតិវែល ចង់បន្ដលេងនៅអេស្ប៉ាញ ហើយបញ្ចប់អាជីពនៅក្លឹប Real Madrid តែម្ដង។
សូមរំលឹកថា ខ្សែប្រយុទ្ធពាក់អាវលេខ១១នេះ មិនស្ថិតក្នុងការប្រើប្រាស់របស់លោក Zidane ឡើយ។ តាំងពីរដូវកាលមុនមក លោក Zidane បានដាក់រូបគេលក់ ប៉ុន្ដែចុងក្រោយមិនមានក្លឹបណាមួយទិញយកទៅឡើយ។ ដោយតាំងពីពេលនោះម្ល៉េះ Bale តែងនិយាយថារូបគេមិនចង់ទៅណាចោល Real Madrid ឡើយ៕ប្រភព Bbc