ភ្នាក់ងារ៖ ខ្ញុំ​មិន​គិត​ថា Dembele ​ចេញ​ពី Barcelona ​នោះ​ទេ​

​លោក Moussa Sissoko ​ភ្នាក់ងារ​របស់ Dembele ​មិន​ជឿ​ថា​ខ្សែ​ប្រយុទ្ធ​រូប​នេះ ​នឹង​អាច​ចាកចេញ​ពី​ក្រុម FC Barcelona ​នោះ​ទេ ត្បិត​អី​ក្លឹប​អ្នក​មាន​បុណ្យ​នៅ​ត្រូវ​ការ​គេ​នៅ​ឡើយ។

​Dembele ​ជា​កីឡាករ​ដែល​ក្រុម FC Barcelona ​ទិញ​មក​ដើម្បី​ជំនួស​កន្លែង​របស់ Neymar ​។ តែ​លទ្ធផល ​មិន​ដូច​បំណង​ឡើយ ​កីឡាករ​បារាំង​រូប​នេះ​មាន​បញ្ហា​របួស​ខ្លាំង​មែនទែន ហើយ​បញ្ហា​ជាមួយ​អ្នក​ចាត់ការ​ក្រុម​ក៏​មាន​ថែម​ទៀត។ ​ដោយ​បច្ចុប្បន្ន​កំពុង​សម្រាក​ព្យាបាល​របួស​នៅ​ឡើយ​ទេ។ ​កត្តា​នេះ​ហើយ ​ទើប​បាន​ជា​ក្រុម Barcelona ​បាន​ដាក់​ឈ្មោះ​រូបគេ​ក្នុង​បញ្ជី​លក់​ចេញ​នៅ​រដូវ​ក្ដៅ​ខាង​មុខ​។

​តែ​បើ​តាម​ភ្នាក់ងារ​របស់​ខ្សែ​ប្រយុទ្ធ​ខាង​លើ​វិញ​បាន​និយាយ​ថា​៖ “ខ្ញុំ​មិន​សង្ឃឹម​ថា Dembele ​នឹង​ចាកចេញ​ពី Barcelona ​នៅ​រដូវ​ក្ដៅ​នេះ​ទេ។ ​គាត់​នៅ​ស្រលាញ់​ក្លឹប​នេះ ​ខ្ញុំ​មិន​គិត​ថា​គាត់​នឹង​ចាកចេញ​ឡើយ”។ ​កីឡាករ​វ័យ​២៣​ឆ្នាំ​ខាង​លើ​តាំង​ពី​ផ្លាស់​មក​អេស្ប៉ាញ ​បាន​បង្ហាញ​ខ្លួន​៧៩​ប្រកួត ​និង​រក​បាន​១៩​គ្រាប់៕ប្រភព Marca

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT