Silva មាន​ភាគរយ​ខ្ពស់​អាច​នឹង​ផ្ទេរ​ទៅ​ក្លឹប​មួយ​នេះ ក្រោយ​ចប់​កុងត្រា​ជាមួយ​ PSG

តាម​របាយការណ៍​ពី Tuttosport បាន​ចុះ​ផ្សាយ ខ្សែ​ការពារ​របស់​ក្លឹប Paris Saint-Germain គឺ​កីឡាករ Thiago Silva ដែល​នឹង​ផុត​កុងត្រា​នៅ​រដូវ​ក្តៅ​ខាង​មុខ​នេះ ទំនង​ជា​មាន​ភាគរយ​ខ្ពស់​ត្រូវ​ផ្ទេរ​ទៅ​កាន់​ក្លឹប AC Milan នៅ​ឯ​លីគ Serie A។

ប្រភព​បាន​ឲ្យ​ដឹង​ថា​ភ្នាក់ងារ​រត់ការ​របស់​ប្រធាន​ក្រុម PSG រូប​នេះ កំពុង​មាន​ទំនាក់ទំនង​ជាមួយ​ក្លឹប AC Milan ដែល​ជា​ក្លឹប​ចាស់ ដោយ​មាន​បំណង​ចង់​ឲ្យ​ក្លឹប​ចុះ​ហត្ថលេខា​យក​រូប​គេ​ដោយ​ឥត​តម្លៃ​ខ្លួន​នៅ​ពេល​ដ៏​ខ្លី​ខាង​មុខ។

បញ្ជាក់​ថា Silva បាន​ចាកចេញ​ពី Milan នៅ​ខែ​កក្កដា ឆ្នាំ ២០១២ ហើយ​ផ្ទេរ​មក PSG នៅ​តម្លៃ​ខ្លួន ៤២ លាន​អឺរ៉ូ ហើយ​បាន​ឈ្នះ​ពាន​ជោកជាំ​មាន​តាំង​ពី Ligue 1 ៧ លើក Coupe de France ៤ លើក និង Coupe de la Ligue ៥ លើក៕ ប្រភព៖ AF

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT