លោក Jurgen Klopp បញ្ជាក់ថាក្រុម Liverpool មានកីឡាករដែលត្រូវការអស់ហើយ ក្រោយពីទិញបានអ្នកចាំទី Alisson ពីក្រុម Roma ក្នុងតម្លៃខ្លួន៦៥លានផោន។
Liverpool បានធ្វើឲ្យ Alisson ក្លាយជាអ្នកចាំទីមានតម្លៃខ្លួនថ្លៃបំផុតក្នុងប្រវត្តិសាស្ត្របាល់ទាត់ពិភពលោក ដោយពីយល់ព្រមចុះកុងត្រា៦ឆ្នាំ យករូបគេក្នុងតម្លៃខ្លួន៦៥លានផោន។ ក្រោយពីទិញបានម្នាក់នេះហើយ លោក Klopp ផ្ទាល់បានបញ្ជាក់ថាក្រុមទាំងមូលមានកីឡាករដែលត្រូវការអស់ហើយ ដោយមិនចាំបាច់ទិញបន្ថែមនរណាម្នាក់ទៀតទេ។
អ្នកចាត់ការពូកែលេងកាយវិការខាងលើនិយាយថា៖ “យើងមានគ្រប់ដែលយើងត្រូវការហើយរដូវកាលក្រោយ។ ខ្ញុំគិតថាយើងមិនចាំបាច់ធ្វើអ្វីទៀតទេ ខ្ញុំច្បាស់ណាស់ចំពោះរឿងនេះ”។ ការបញ្ជាក់ដូច្នេះគឺប្រហែលជាក្លឹបផ្ទាល់លែងចង់បាន Nabil Fekir ពីក្រុម Lyon ទៀតហើយ បើទោះជាពួកគេធ្លាប់ទាក់ទងទៅទិញជាច្រើនលើកហើយក៏ដោយ។
គិតត្រឹមពេលនេះ Liverpool ទិញបានកីឡាករ៤នាក់ហើយ គឺ Alisson ៦៥លានផោន Fabinho ៤៤លានផោន Xherdan Shaqiri ១៣លានផោន និង Naby Keita ៤៨លានផោន៕ប្រភព៖ DailyMail