LaLiga បានឈានមកដល់ជុំទី ២៨ នៅការត្រលប់មកជាថ្មីនាពាក់កណ្តាលខែមិថុនានេះ ស្របពេលដែល Barcelona កំពុងនាំមុខ Real Madrid ចំនួន ២ ពិន្ទុនៅកំពូលតារាង។
ក្រុមទាំងពីរគឺប្រកៀកប្រកិតគ្នាខ្លាំងបំផុត ដោយនៅសេសសល់ ១១ ជុំសរុប មុនសម្រេចរកឃើញក្រុមឈ្នះពានប្រចាំរដូវកាល ២០១៩/២០ នៅ LaLiga។
តើ ១១ ប្រកួតដែលនៅសេសសល់រវាងក្រុមទាំងពីរ ត្រូវជួបគូបដិបក្ខណាខ្លះ សូមមើលទៅរូបភាពខាងក្រោម៖
បញ្ជាក់ថាកាលពីរដូវកាលមុនគឺ Barcelona បាននាំមុខដាច់នៅកំពូលតារាង ដែលក្លាយជាអ្នកឈ្នះជើងឯកមាន ៨៧ ពិន្ទុ ខណៈ At Madrid មាន ៧៦ ពិន្ទុ និង Real Madrid មាន ៦៨ ពិន្ទុ៕