គ្រូបង្វឹក TIFFY ARMY FC ថា ក្រុមរបស់​លោក​ធ្លាក់ចុះគុណភាពសល់ត្រឹម​៧០%​ដោយ​សារសម្រាកយូរពេក

លោក ទេព ឡុងរចនា គ្រូបង្គោលក្រុមកងយោធពលខេមរភូមិន្ទ ឬ TIFFY ARMYN FC បាន​ឲ្យ​ដឹងថា ក្រុមរបស់លោកធ្លាក់ចុះនូវគុណភាពបច្ចេកទេសនៅសល់ត្រឹម៧០ភាគរយប៉ុណ្ណោះ ដោយ​សារការសម្រាកយូរខែពេក តែ​យ៉ាងណា!ពួក​គេ​បាន​មក​ហ្វឹហាត់​ឡើង​វិញ​បង្កើនកម្លាំងនិង​គុណភាព​ឡើង​វិញបណ្ដើរៗហើយ​ក្រោយរដ្ឋាភិបាលបើកឲ្យ​មានសកម្មភាព​កីឡាឡើងវិញ។

លោក​ថា៖” ការប្រមូលផ្តុំហ្វឹកហាត់ឡើងវិញនេះ​នឹងធ្វើឱ្យកីឡាករទាំងអស់បានល្អ ប្រសើរឡើងវិញនាពេលខាងមុខឆាប់ៗនេះ ដើម្បីបន្តការប្រកួតនា​សប្តាហ៍​​ទី៦​ដោយត្រូវបន្តការប្រកួតដ៏ស្វិតស្វាញជាមួយបណ្តាក្រុមចំនួន១២ផ្សេងទៀត នៃក្របខ័ណ្ឌលីគ​កំពូលកម្ពុជា”។

លោក ទេព ឡុងរចនា បានបង្ហាញនូវគោលដៅរបស់ខ្លួនធ្វើយ៉ាងណាត្រូវបន្តការខិតខំឱ្យ​ក្រុមទ័ពស្ថិតនៅក្នុង៤ក្រុមចុងក្រោយ នាចុងរដូវកាល ២០២០នេះ។ លោកបន្ថែមថា សម្រាប់រដូវកាល ២០២០នេះ ក្រុមណាក៏ជាឧបសគ្គធំរបស់ខ្លួនដែរ ពីព្រោះថាក្រុមទាំងអស់នៃលីគកំពូលនេះ​សុទ្ធសឹងជា​ក្រុម​ខ្លាំងៗ។

ឆ្លងកាត់៥ប្រកួតរបស់ក្រុមកងយោធពលេខេរភូមិន្ទ កន្លងទៅ ឈ្នះ២ ស្មើ២ និងចាញ់១​ប្រកួតមាន៨ពិន្ទុ ឈរនៅលេខរៀងទី៧បណ្តោះអាសន្ន។ ការប្រកួតលីគកំពូលកម្ពុជា សប្តាហ៍ទី៦ គ្រោងនឹង​ចាប់ផ្តើមនាថ្ងៃទី០៤-ទី០៥ ខែកក្កដា ឆ្នាំ២០២០តទៅ បន្ទាប់ពីរាជរដ្ឋាភិបាលប្រកាសឱ្យពន្យាពេលការប្រកួត និងការប្រមូលផ្តុំគ្រប់ប្រភេទកីឡាទាំងអស់ កាលពីខែមីនា ឆ្នាំ២០២០កន្លងទៅ។

កាលពីពេលថ្មីៗនេះ រាជ​រដ្ឋាភិបាលបានអនុញ្ញាតឱ្យរៀបចំការប្រកួត និងការប្រមូលផ្តុំឡើងវិញជាជំហានៗ តាមវិធានការសុខាភិបាល ដោយអាចហ្វឹកហាត់ និងរៀបចំការប្រកួតឡើងវិញចាប់តាំងពីថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២០៕

  • គ្រូបង្វឹក TIFFY ARMY FC ថា ក្រុមរបស់​លោក​ធ្លាក់ចុះគុណភាពសល់ត្រឹម​៧០%​ដោយ​សារសម្រាកយូរពេក