នៅស្ថានភាពការរាតត្បាត COVID-19 ជាការពិតប្រភពចំណូលក្នុងវិស័យសឹងតែទាំងអស់ក្នុងលោក គឺមានការធ្លាក់ចុះយ៉ាងគំហុក ប៉ុន្តែសម្រាប់អត្តពលិកនៅផ្នែកកីឡា ជាពិសេសវិស័យកីឡាបាល់ទាត់គឺនៅតែអាចរកចំណូលបានធូរ តាមរយៈគណនីបណ្តាញសង្គមរបស់ពួកគេនៅលើ Instagram។
តាមរបាយការណ៍ពី Attain ដែលសម្រង់ទិន្នន័យចំណូលលើ Instagram ចន្លោះពីថ្ងៃទី ១២ មិនា ដល់ថ្ងៃទី ១៤ ឧសភា បង្ហាញដូចខាងក្រោម៖
១.Cristiano Ronaldo រកបាន ២,១ លានអឺរ៉ូ ទទួលបានប្រមាណ ៥២៧ ០០០ អឺរ៉ូ/ផុសលើការផ្សព្វផ្សាយពាណិជ្ជកម្ម
២.Lionel Messi រកបាន ១,៥ លានអឺរ៉ូ ទទួលបានប្រមាណ ៣៦៥ ០០០ អឺរ៉ូ/ផុសលើការផ្សព្វផ្សាយពាណិជ្ជកម្ម
៣.Neymar រកបាន ១,៣ លានអឺរ៉ូ ទទួលបានប្រមាណ ៣៣៥ ០០០ អឺរ៉ូ/ផុសលើការផ្សព្វផ្សាយពាណិជ្ជកម្ម
៤.Shaquill O’Neal (តារាបាល់បោះ) រកបាន ៦៥៥ ០០០ អឺរ៉ូ ទទួលបានប្រមាណ ៤១ ០០០ អឺរ៉ូ/ផុសលើការផ្សព្វផ្សាយពាណិជ្ជកម្ម
៥.David Beckham រកបាន ៤៥៥ ០០០ អឺរ៉ូ ទទួលបានប្រមាណ ១៥០ ០០០ អឺរ៉ូ/ផុស លើការផ្សព្វផ្សាយពាណិជ្ជកម្ម៕
ប្រភព៖ AS