Bruno ​៖​ខ្ញុំ​កំពុង​រង់ចាំ ដើម្បី​បាន​លេង​ជាមួយ Pogba ​

​Bruno Fernandes ​បាន​និយាយ​ថា​រូបគេ​កំពុង​រង់ចាំ​លីគ​បើក​ដំណើរ​ការ​វិញ ​ដើម្បី​បាន​ចាប់​ដៃ​គូ​ជាមួយ Paul Pogba ​នៅ​លើ​ទីលាន​។

ខ្សែ​បម្រើ Bruno ​បាន​ចូល​រួម​ជាមួយ​ក្រុម Manchester United ​កាល​ពី​ខែ​មករាក​ន្លង​ទៅ ​គ្រា​ដែល Pogba ​កំពុង​មាន​របួស​សម្រាក​នៅ​ឡើយ​។ វត្តមាន​របស់​កីឡាករ​ព័រទុយហ្គាល់​បាន​ជួយ​ដល់​ក្រុម​លោក Ole ​បាន​ច្រើន​មែនទែន ​រហូត​ដល់​បច្ចុប្បន្ន​នេះ​អ្នក​គាំទ្រ​ជា​ច្រើន​ចាត់​ទុក Bruno ​ជា​តួរ​អង្គ​សំខាន់​ផ្លាស់​ប្ដូរ​ការ​ប្រកួត​ទៅ​ហើយ។

​ដោយ​ឡែក​សម្រាប់​ការ​បើក​លីគ​វិញ​នៅ​ថ្ងៃ​ទី​១៧​ខែ​មិថុនា​ឆ្នាំ​២០២០​ខាង​មុខ​នេះ​វិញ Pogba ​ដែល​រង​របួស​ជិត​១​រដូវ​កាល​មក​ហើយ​នោះ ​អាច​ចូល​លេង​វិញ​បាន​ហើយ។ រូបគេ​កំពុង​ហ្វឹកហាត់​ជាមួយ​សមាជិក​ក្រុម​ដទៃ​ទៀត ​ដើម្បី​ត្រៀម​ចូល​លេង​វិញ។ ​វត្តមាន​របស់​កីឡាករ​បារាំង​នេះ ​ធ្វើ​ឱ្យ Bruno ​និយាយ​ថា​៖ “ខ្ញុំ​មិន​អាច​រង់ចាំ​ដើម្បី​លេង​ជាមួយ Pogba ​ទេ។ ​គាត់​ជា​កីឡាករ​ល្អ​បំផុត​ម្នាក់​នៅ​លើ​លោក​នេះ។ គាត់​របួស​យូរ​មក​ហើយ ​ការ​បាន​លេង​ជាមួយ​គាត់​គឺ​ជា​ពេល​វេលា​អស្ចារ្យ​បំផុត ​ហើយ​ខ្ញុំ​ពិត​ជា​ចង់​ឱ្យ​វា​មក​ដល់​ឆាប់​ៗ​នេះ​ណាស់”៕ប្រភព Dailymail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT