ភ្នាក់ងាររត់ការរបស់កីឡាករ Timo Werner បានបង្ហើបតម្រុយចំៗតាមរយៈកិច្ចសម្ភាសន៍នៅលើប្រព័ន្ធផ្សព្វផ្សាយ Transfer Window Podcast ថា កីឡាកររបស់ក្លឹប RB Leipzig រូបនេះ គឺកាន់តែកៀកជិតក្នុងការផ្ទេរទៅកាន់ក្លឹប Liverpool ហើយ។
នេះជាដំណឹងអាក្រក់មួយសម្រាប់អ្នកគាំទ្ររបស់ក្លឹបតោខៀវ Chelsea និងបិសាចក្រហម Man Utd ដែលកន្លងមកក៏ល្ហេចល្ហៀងថាក្លឹបទាំងពីរចង់បាន Werner ចេញពីទឹកដីអាល្លឺម៉ង់ផងដែរ។
ប្រភពបានឲ្យដឹងថា ភាគីខាងកីឡាករនិងក្លឹបគឺព្រមព្រៀងលើការចរចាហើយ នៅឡើយតែភាគីរវាងក្លឹបនិងក្លឹប ជាមួយតម្លៃកីឡាករតែប៉ុណ្ណោះ។
សម្រាប់ការចរចារបស់ក្លឹប Liverpool ជាមួយនឹង Werner ផ្ទាល់ គឺផ្តល់ជូនថ្លៃពលកម្ម ១៤០ ០០០ ផោន/សប្តាហ៍សម្រាប់កុងត្រារយៈពេល ៥ ឆ្នាំ។ ដោយឡែកសម្រាប់តម្លៃផ្ទេរចេញគឺមិនទាន់ចរចាត្រូវរ៉ូវគ្នាជាមួយ Leipzig នៅឡើយ៕
ប្រភព៖ Metro