មិត្ត​ចាស់​នៅ Monaco ថា​ធ្លាប់​អស់សំណើច​នឹង Mbappe រឿង​មួយ ពេល​គេ​មក​ដល់​ដំបូងៗ

ជានិច្ចកាល​អ្នក​ធ្លាប់​តែ​ឃើញ Kylian Mbappe បង្ហាញ​ភាព​អស់​សំណើច​ទៅ​កាន់​មិត្ត​រួម​ក្រុម​ឬ​គូ​ប្រជែង​លើ​ទីលាន​ប្រកួត ប៉ុន្តែ​កីឡាករ​សញ្ជាតិ​បារាំង​រូប​នេះ​ក៏​ធ្លាប់​ត្រូវ​បាន​គេ​សើច​ចំអក​មក​លើ​ខ្លួន​ម្តង​វិញ​ដែរ​កាល​ពី​នៅ​ឆ្នាំ ២០១៥។

នោះ​គឺ​អំឡុង​ពេល Mbappe ទើប​មក​ដល់ Monaco ដំបូងៗ ដោយ​រឿង​នេះ​ត្រូវ​បាន​ទម្លាយ​ចេញ​ពី​អតីត​មិត្ត​រួម​ក្រុម គឺ​កីឡាករ Guido Corrillo។

ប្រាប់​សារព័ត៌មាន Fox Sport កីឡាករ Carrillo និយាយ៖ “ពិត​ណាស់​ខ្ញុំ​ធ្លាប់​សើច​គេ ពេល​គេ [Mbappe] មក​ដល់​ក្រុម Monaco ដំបូងៗ ក្រោយ​ទើប​លេង​ឲ្យ​ឈុត U18 ដែល​គេ​ធ្វើ​បាន​ល្អ​ខ្លាំង​កាល​នោះ”។

លោក​បន្ត​ថា៖ “ពេល​ដែល​គេ​បាន​ឡើង​មក​លេង​នៅ​ឈុត​ធំ អ្វី​ដែល​អស់​សំណើច​នោះ គឺ​គេ​ជា​ក្មេង​ដែល​មាន​ម្តាយ​ជូន​មក ​ព្រោះ​កាល​នោះ​គេ​មិន​ទាន់​មាន​ប័ណ្ណ​បើកបរ ហើយ​សមាជិក​ក្រុម​ឯ​ទៀត​ក៏​អស់​សំណើច​នឹង​រឿង​ហ្នឹង​ដែរ”។

បញ្ជាក់​ថា​តាម​ច្បាប់​នៅ​ប្រទេស​បារាំង បុគ្គល​ដែល​មាន​អាយុ ១៨ ឡើង​ទៅ​ទើប​មាន​សិទ្ធ​ប្រឡង​យក​ប័ណ្ណ​បើកបរ​រថយន្ត៕ ប្រភព៖ BeSoccer

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT