ការប្រកួតក្របខ័ណ្ឌលីគកំពូលកម្ពុជា រដូវកាល ២០១៨ បន្តឈានចូលដល់សប្តាហ៍ទី ១៥ នៃជើងទីពីរហើយ នៅថ្ងៃសៅរ៍ និងអាទិត្យចុងសប្តាហ៍នេះ ។
នឹងមានការប្រកួតចំនួន ៥គូប៉ុណ្ណោះសម្រាប់សប្តាហ៍នេះ ដោយ គូ ណាហ្គាវើល ទល់នឹង ភ្នំពេញក្រោន ត្រូវបានលើកកាលវិភាគទៅប្រកួតនៅថ្ងៃទី ២៧ ខែ កក្កដា វិញ ដោយសារតែកម្មវិធីបាល់ទាត់របស់ណាហ្គាវើលនៅខេត្តកំពង់ស្ពឺ ។
កាលវិភាគប្រកួតមានដូចខាងក្រោម៖
គួរឲ្យដឹងផងដែរថា បន្ទាប់ពីបញ្ចប់សប្តាហ៍ទី ១៥នេះទៅ លីគកំពូលកម្ពុជា នឹងសម្រាករហូតដល់ថ្ងៃទី ៤ ខែ សីហា ឆ្នាំ ២០១៨ ដោយនៅសប្តាហ៍បន្ទាប់ខាងមុខនេះ ចំថ្ងៃបោះឆ្នោតថ្នាក់ជាតិ ជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី ៦ ដែលធ្វើឡើងចំថ្ងៃទី ២៩ ខែ កក្កដា ។
គិតមកត្រឹមនឹងពេលនេះ បឹងកេតនៅតែបន្តឈរកំពូលតារាងដដែលមាន ៣៦ ពិន្ទុ ដាច់ពីគូប្រជែង ណាហ្គាវើល ៤ពិន្ទុ ។
កីឡាករ Privat Mbarga រកបាន ១៧គ្រាប់ហើយ ត្រឹម ១៤ប្រកួត ឈរកំពូលតារាងកីឡាករស៊ុតចូលទីច្រើនជាងគេ ដែលខ្ពស់ជាង Bisan George របស់ណាហ្គាវើល ១គ្រាប់ ៕