Pep សម្លឹង​ឃើញ​កីឡាករ​កាន់​ឆ្នាំ​មួយ​រូប​របស់ Barca តែ​ការ​ចរចា​គឺ​តម្រូវ​ឲ្យ​ចាយ​លុយ​សុទ្ធ

តាម​របាយការណ៍​ពី Mundo Deportivo បាន​ចុះ​ផ្សាយ​ថា​អ្នកចាត់ការ​លោក Pep Guardiola កំពុង​សម្លឹង​ចង់​ចរចា​នាំ​យក Sergi Roberto មក​កាន់​ទឹកដី Etihad ស្រប​ពេល​ដែល​ការ​ចរចា​នេះ​ត្រូវ​បាន​គេ​មើល​ឃើញ​ថា​មាន​ភាព​ងាយស្រួល ព្រោះ​ភ្នាក់ងារ​របស់​ភាគី​ខាង​លោក Pep និង​ Roberto ផ្ទាល់​គឺ​ជា​មនុស្ស​តែ​មួយ​នោះ​គឺ លោក Josep Maria Orobitg។

ប៉ុន្តែ​សម្រាប់​ការ​លក់​កីឡាករ​កាន់​ឆ្នាំ​រូប​នេះ ក៏​ត្រូវ​បាន​ប្រភព​រាយការណ៍​ថា Barcelona ទំនង​ជា​យល់ព្រម​តែ​លើ​ការ​ទទួល​លុយ​សុទ្ធ​ប៉ុណ្ណោះ ពោល​គ្មាន​ការ​ចរចា​ផ្តល់​ជូន​កីឡាករ​បន្ថែម​ប្រាក់​មួយ​ចំនួន​ដូច​ការ​ចរចា​ដទៃ​នោះ​ឡើយ។

បញ្ជាក់​ថា​កុងត្រា​របស់ Roberto ត្រូវ​ផុត​នៅ​ឆ្នាំ ២០២២ ដោយ​រដូវ​កាល​នេះ​គេ​បង្ហាញ​ខ្លួន ២៩ ប្រកួត រក​បាន ១ គ្រាប់​និង Assist ២ លើក។ Roberto បាន​រួម​អាជីព​នៅ Barcelona តាំង​ពី​ឆ្នាំ ២០១៣ មក​ម្ល៉េះ ហើយ​តម្លៃ​ខ្លួន​របស់​គេ​អាច​ថ្លៃ​ប្រមាណ ៤០ លាន​អឺរ៉ូ៕

ប្រភព៖ BeSoccer

  • Pep សម្លឹង​ឃើញ​កីឡាករ​កាន់​ឆ្នាំ​មួយ​រូប​របស់ Barca តែ​ការ​ចរចា​គឺ​តម្រូវ​ឲ្យ​ចាយ​លុយ​សុទ្ធ