លីគកំពូលជប៉ុន J- League ត្រឡប់​មក​វិញ​ថ្ងៃ​ទី​០៤កក្កដា

ការប្រកួត​ក្នុង​ពាន​រង្វាន់​លីគកំពូល​ជប៉ុន​នឹង​ត្រឡប់​មក​វិញ​នៅ​ថ្ងៃ​ទី​០៤​ខែកក្កដាឆ្នាំ​២០២០នេះ​ហើយ​ នេះ​បើ​តាម​ការ​បញ្ជាក់​ពី​គណនី Twitter របស់​លីគកំពូល​ជប៉ុន J- LEAGUE Official EN បាន​ប្រកាសកាល​ពី​ថ្ងៃ​ទី​២៩​ខែឧសភា។

លីគ​កំពូលរបស់​ប្រទេស​ដែនកោះមួយ​នេះ​បាន​ផ្អាក​អស់​រយៈ​ពេល​៣​ខែ​មក​ហើយ​ដោយ​សារ​ការ​ឆ្លង​រីករាលដាល​នៃវីរុសកូវីដ១៩។ ការ​ត្រឡប់​មកវិញ​នេះ​ក៏​ការ​ប្រកួត​មិន​អាចលេង​ដូច​កាល​មុន​សម្រាក​នោះ​ដែរ​ដោយ​ក្រុមនៅ​ជិត​គ្នា​ត្រូវ​ប៉ះ​គ្នា​ជាមុន​សិន​​ទោះ​បីខុស​កាល​វិភាគ​កាល​មុន​ក៨​ដោយ​ដើម្បី​កាត់​បន្ថយការ​ធ្វើ​ដំណើរឆ្ងាយ។

កាលបរិច្ឆេទនៃការប្រកួតត្រូវបានអនុម័តដោយគណៈកម្មាធិការប្រតិបត្តិ បន្ទាប់ពីក្រុមគ្រូពេទ្យរបស់រដ្ឋាភិបាលជប៉ុនបានផ្តល់ភ្លើងខៀវដល់ J-League នៅ​ខែកក្កដានិងក្របខណ្ឌលីគកីឡាករបេស្បល  Nippon Professional Baseball ដើម្បីបន្តការប្រកួតលីកចាប់ពីពាក់កណ្តាលខែមិថុនា។

លោក Mitsuru Muraប្រធាន​គ្រប់​គ្រង J- League បាន​និយាយ​ថា៖” “ គ្រប់ខេត្តទាំងអស់មានកាលៈទេសៈខុសគ្នា។ ហុកកៃដូស្ថិតក្នុងស្ថានភាពអាសន្ននៅឡើយដូច្នេះកីឡាករមិនត្រូវបានអនុញ្ញាតឱ្យចាកចេញពីផ្ទះឡើយ។ ក្រុមខ្លះនៅតែត្រូវការពេលវេលា មុនពេលពួកគេអាចចាប់ផ្តើមវគ្គហ្វឹកហាត់ពេញលេញមួយ” ។

?? ¡?? l ?? l ?? E ?????? ì

លីគ​ទី​២​និង​ទី៣ជប៉ុន ត្រូវបានគេរំពឹងថានឹងចាប់ផ្តើមនៅថ្ងៃទី ២៧ ខែមិថុនាមួយសប្តាហ៍មុនការប្រកួត J- League ។ កាលវិភាគប្រកួតថ្មីសម្រាប់ការបែងចែកទាំងអស់នេះនឹងត្រូវប្រកាសនៅថ្ងៃទី ១៥ ខែមិថុនា។ ប៉ុន្តែ​ក្លិប​ធំ​ៗដែល​លេង​នៅ​លីគ​កំពូល​បាន​ចេញមក​ធ្វើ​ការ​ហ្វឹកហាត់បណ្ដើៗ​ជិត​មួយខែ​ម​កហើយ៕

  • លីគកំពូលជប៉ុន J- League ត្រឡប់​មក​វិញ​ថ្ងៃ​ទី​០៤កក្កដា