អតីតកីឡាករជើងចាស់នៅ Barcelona គឺលោក Oscar Garcia បានសរសើរមិនដាច់ពីមាត់ ដល់ភាពប៉ិនប្រសព្វរបស់ Ronaldo Nazario ឬ R9 ថាស្ថិតក្នុងចំណោមកីឡាករល្អបំផុតទាំង ៣ រូបក្នុងប្រវត្តិសាស្ត្រ។
ជាងនេះលោក Garcia បានសរសើរដល់កីឡាករកំពុងបន្តលេងមួយរូបនាពេលបច្ចុប្បន្ន ថាអាចធ្វើបាននូវអ្វីដែល R9 អាចធ្វើ នោះគឺ Lionel Messi។
ប្រាប់សារព័ត៌មាន Marca បុរសវ័យ ៤៧ ឆ្នាំនិយាយ៖ “ខ្ញុំពិតជាសំណាងដែលបាននៅក្បែរ ពេលគាត់សម្រេចគ្រាប់បាល់ស្អាតៗ ជាមួយល្បឿនបម្លាស់ទីដ៏លឿនរបស់គាត់”។
លោកបន្ថែមថា៖ “តាំងពីថ្ងៃហ្វឹកហាត់ដំបូង គឺខ្ញុំបានមើលឃើញថាគាត់ជាមនុស្សអស្ចារ្យខុសពីគេទៅហើយ រហូតដល់ការដល់មករបស់ Messi ទើបខ្ញុំឃើញ Messi ជាកីឡាករម្នាក់គត់ដែលអាចបម្លាស់ទីបាល់យ៉ាងលឿនដូចទៅនឹង Ronaldo ដែរ ពោលខ្ញុំពិតជាសំណាងដែលមានមិត្តរួមក្រុមល្អៗ ហើយមិនមានអ្វីគួរឲ្យសង្ស័យទេការដែល Ronaldo ស្ថិតនៅលំដាប់ Top 3″៕
ប្រភព៖ Sportskeeda