ប្រធានាធិបតីនៃប្រទេសព័រទុយហ្គាល់លោក Marcelo Robelo de Sousa បានឲ្យតម្រុយថាការប្រកួតបាល់ទាត់ Champions League ឆ្នាំនេះ អាចនឹងធ្វើទៅបានក្នុងប្រទេសរបស់ខ្លួន។
តាមការកំណត់របស់ UEFA គឺឆ្នាំ ២០២០ នេះ គ្រោងធ្វើនៅទីក្រុង Istanbul ប្រទេសទួរគី ប៉ុន្តែមួយរយៈក្រោយមានដំណឹងថាអាចនឹងផ្លាស់ប្តូរ ហើយភាគរយច្រើនអេស្ប៉ាញ និងព័រទុយហ្គាល់ក៏ទំនងជាមានសិទ្ធធ្វើជាម្ចាស់ផ្ទះប្រកួតនោះដែរ។
តាមរយៈការប្រកាសរបស់លោក Robelo ថ្មីៗនេះ ឲ្យដឹង៖ “ខ្ញុំមានអារម្មណ៍ថាយើងទំនងជានៅតែអាចទទួលបានដំណឹងល្អពាក់ព័ន្ធនឹងការប្រកួតបាល់ទាត់អន្តរជាតិនៅព័រទុយហ្គាល់នាខែសីហាខាងមុខនេះ”។
ជុំវិញការវិលត្រលប់មកវិញនៃលីគ Liga NOS ថាគ្រោងចង់ត្រលប់នៅដើមខែមិថុនានេះ លោកលម្អិតបន្ថែម៖ “យើងនឹងមិនប្រញាប់ប្រញាល់ពេកនោះទេ ព្រោះយើងមិនចង់ឃើញការដំណើរការរបស់វាហើយ ត្រូវផ្អាកទៅវិញឡើយ”៕
ប្រភព៖ Marca