ក្រុមកាំភ្លើងធំ Arsenal បានបញ្ជាក់ថាពួកគេនឹងមិនលក់ខ្សែប្រយុទ្ធ Aubameyang ឡើយ ប្រសិនណាបើតម្លៃខ្លួនរបស់គេមិនដេញចាប់ពី២០លានផោនឡើង។
Aubameyang នៅសល់កុងត្រាជាមួយក្រុមកាំភ្លើងធំត្រឹម១រដូវកាលទៀតប៉ុណ្ណោះ ហើយបច្ចុប្បន្ននេះក៏មានក្លឹបជាច្រើនចាប់អារម្មណ៍លើអតីតកីឡាករ Dortmund ម្នាក់នេះដែរ។ តែបើតាមក្រុម Arsenal បានបញ្ជាក់ថាពួកគេមិនព្រមលក់ខ្សែប្រយុទ្ធរបស់ខ្លួនចេញឡើយ ប្រសិនណាបើតម្លៃទាប ក្រោម២០លានផោន។ ដោយក្រុមរបស់លោក Arteta សុខចិត្តទុកខ្សែប្រយុទ្ធវ័យ៣១ឆ្នាំរូបនេះទាល់តែអស់កុងត្រាតែម្ដង។
លោក Arteta ក៏មានបំណងចង់បន្ដកុងត្រាឱ្យ Aubameyang ដែរ ប៉ុន្តែទំនងជាមិនទាន់បង្ខំចិត្តដើម្បីនិយាយគ្នានៅឡើយទេ។ កុងត្រាសល់១ឆ្នាំទៀត គឺល្មមសម្រាប់អ្នកចាត់ការវ័យក្មេងនេះ ដើម្បីបញ្ចុះបញ្ចូលខ្សែប្រយុទ្ធរបស់ខ្លួនឱ្យនៅបន្ដទៀត៕ប្រពភ Dailymail