Klopp ​ប្រាប់​កីឡាករ Liverpool ​ទាំង​អស់​ត្រូវ​ពាក់​ម៉ាស​ពេល​ចេញ​ក្រៅ​

លោក Jurgen Klopp ​បាន​ប្រាប់​ទៅ​កីឡាករ​ក្រុម Liverpool ​ទាំង​អស់​ត្រូវ​ពាក់​ម៉ាស់​ការពារ​នៅ​ពេល​ពួកគេ​ចេញ​ក្រៅ​តាម​ទី​សាធារណៈ ​ដើម្បី​ការពារ​ឆ្លង​ Covid-19 ​។

ក្របខណ្ឌ Preamier League ​នឹង​បើក​ដំណើរ​ការ​វិញ​ហើយ​នៅ​ថ្ងៃ​ទី​១៧​ខាង​មុខ​នេះ ​ក្រោយ​ពី​ផ្អាក​អស់​រយៈ​ពេល​៣​ខែ ​ដោយសារ​តែ​មេរោគ​ឆ្លង Covid-19 ​។ ​ការ​ត្រលប់​មក​វិញ​នេះ​ដែរ ​ក្រុម Liverpool ​ត្រូវ​ប៉ះ​ជាមួយ​ក្រុម Everton ​។ ​យ៉ាងណាមិញ ​មុន​និយាយ​ពី​ការ​ប្រកួត ​លោក Klopp ​ក៏​បាន​លើក​ឡើង​ពី​សុវត្ថិភាព​របស់​សមាជិក​ក្រុម​ទាំង​អស់​ផង​ដែរ។

អ្នក​ចាត់ការ​សញ្ជាតិ​អាល្លឺម៉ង់ ​បាន​និយាយ​ថា​លោក​បាន​ប្រាប់​ទៅ​កីឡាករ​ទាំង​អស់​ឱ្យ​ការពារ​សុវត្ថិភាព​ខ្លួន​ឯង​ពី​មេរោគ Covid-19 ​។ ​ពេល​ចេញ​ក្រៅ ​ត្រូវ​ពាក់​ម៉ាស់​ការពារ​​និង​មិន​ត្រូវ​ទៅ​កន្លែង​មាន​មនុស្ស​ច្រើន​នោះ​ទេ។ សុវត្ថិភាព​គឺ​ជា​រឿង​ចម្បង​មុន​គេ​បង្អស់​ដែល​កីឡាករ​គ្រប់​គ្នា​ត្រូវ​ធ្វើ៕ប្រភព Goal

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT