កីឡាករ Barcelona ​៥នាក់​និង​គ្រូ​២​នាក់ ​ផ្ទុក Covid-19 ​តែ​​ក្លឹប​មិន​ប្រកាស​

​ក្រុម​កីឡាករ FC Barcelona ​ដល់​ទៅ​៥​នាក់ ​និង​មាន​គ្រូ​បង្វឹក​២​នាក់​ទៀត ​រក​ឃើញ​ថា​មាន​ផ្ទុក​មេរោគ Covid-19 ​ប៉ុន្តែ​មិន​ធ្ងន់ធ្ងរ​នោះ​ទេ ​ហើយ​បច្ចុប្បន្ន​នេះ​ជា​សះស្បើយ​អស់​ហើយ។

​យោង​តាម​វិទ្យុ RAC1 ​នៅ​កាតាឡាន់ ​បាន​និយាយ​ថា​ក្រុម Barcelona ​បាន​បិទបាំង​រឿង​កីឡាករ​របស់​ខ្លួន​មាន​ផ្ទុក​មេរោគ Covid-19 ​នេះ​។ ​ក្រុម​កីឡាករ​ទាំង​៥​នាក់ ត្រូវ​បាន​រក​ឃើញ​ថា​មាន​មេរោគ​តាំង​ពី​ធ្វើ​តេស្ដ​លើក​ដំបូង​ម្ល៉េះ ​ហើយ​ពួកគេ​មិន​មាន​ចេញ​រោគ​សញ្ញា​អ្វី​ឡើយ។ រហូត​មក​ដល់​បច្ចុប្បន្ន​នេះ ​ពួកគេ​បាន​ជា​សះស្បើយ​អស់​ហើយ​ដែរ ​និង​បាន​ចូល​ហ្វឹកហាត់​ជា​ធម្មតា។

ប្រភព​ខាង​លើ​នេះ ក៏​បង្ហើប​ទៀត​ថា​ក្លឹប​មិន​បាន​បញ្ជាក់​ពី​ឈ្មោះ​កីឡាករ​ទាំង​៥​នាក់​ដែល​ផ្ទុក​មេរោគ​នេះ​ឡើយ ដោយ​សូម្បី​តែ​ចេញ​លិខិត​ក៏​មិន​បាន​ចេញ​ដែរ។ ​ពួកគេ​ធ្វើ​បែប​នេះ គឺ​ដើម្បី​ឱ្យ La Liga ​ឆាប់​បាន​លើក​ឡើង​វិញ ព្រោះ​ក្រុម​គ្រូ​ពេទ្យ​របស់​ក្លឹប​ដឹង​ច្បាស់​ថា​អាច​ព្យាបាល​កីឡាករ​ទាំង​៥​បាន៕

នាក់​

  • កីឡាករ Barcelona ​៥នាក់​និង​គ្រូ​២​នាក់ ​ផ្ទុក Covid-19 ​តែ​​ក្លឹប​មិន​ប្រកាស​