ខ្សែប្រយុទ្ធ Olivier Giroud បាននិយាយថាដោយសារតែមេរោគ Covid-19 ផ្ទុះឡើងនេះហើយ ទើបបានជារូបគេមានឱកាសបន្ដលេងឱ្យក្រុម Chelsea ទៀត។
កីឡាករបារាំងខាងលើនេះ អស់កុងត្រានៅត្រឹមរដូវកាលនេះហើយ។ ខណៈដែលកាលពីខែមករាកន្លងទៅ ក៏មានក្លឹបជាច្រើនចង់បានរូបគេពីក្រុម Chelsea ដែរ តែចុងក្រោយសាមីខ្លួនក៏បានសម្រេចបន្ដលេងឱ្យក្រុមតោខៀវទៀត។ Giroud បញ្ជាក់ថារូបគេសប្បាយចិត្តលេងនៅ Chelsea ជាជាងការចាកចេញទៅក្រុមដទៃទៀត។
កីឡាករដែលជួយក្រុមជម្រើសជាតិបារាំងឈ្នះពាន World Cup កាលពីឆ្នាំ២០១៨កន្លងទៅ ក៏បានបង្ហើបហេតុផលមួយទៀតដែលធ្វើឱ្យរូបគេមិនចាកចេញទៅដែរ។ នោះគឺមេរោគ Covid-19 ផ្ទុះឡើង។ កាលពីខែមករា មានក្លឹបជាច្រើនចង់បាន ហើយគ្រានោះសឹងតែសម្រេចការផ្ទេរទៅហើយ ស្រាប់តែមេរោគ Covid-19 លេចចេញមក ដែលធ្វើឱ្យគ្រប់យ៉ាងរលាយទាំងអស់។ តែបច្ចុប្បន្ននេះ Giroud សប្បាយចិត្តនៅ Chelsea ហើយ មិនចង់ទៅណាទេ៕ប្រភព Marca