Sarri នៅ​នឹក​អ្នក​ចាស់ ចង់​យក Bernardeschi ប្តូរ​យក​អតីត​កូន​ក្រុម​នៅ Chelsea ម្នាក់

តាម​របាយការណ៍​ពី Calciomercato បាន​ចុះ​ផ្សាយ ក្លឹប Juventus ​កំពុង​រៀបចំ​សំណើ​ក្នុង​ការ​ផ្តល់​ជូន Federico Bernardeschi ដែល​ជា​ខ្សែ​ប្រយុទ្ធ​ស្លាប ទៅ​ក្នុង​ការ​ចរចា​ដែល​អាច​ទៅ​រួច​ណា​មួយ ​លើ​ការ​ដោះដូរ​នាំ​យក Jorginho ចេញ​ពី​ទឹកដី Stamford Bridge។

Jorginho ធ្លាប់​ជា​អតីត​កូន​ក្រុម​ចាស់​របស់​លោក Maurizio Sarri គ្រា​ដែល​លោក​ដឹកនាំ​នៅ​តោ​ខៀវ​នា​រដូវ​កាល ២០១៨/២០។ តម្លៃ​របស់ Jorginho អាច​នឹង​ថ្លៃ​ប្រមាណ ៤០ លាន​អឺរ៉ូ ដែល Juve ទំនង​ជា​ត្រូវ​ថែម​នូវ​ថវិកា​មួយ​ចំនួន​លើ​ការ​ដោះដូរ​នេះ។

បញ្ជាក់​ថា Bernardeshi ​ខ្សែ​ប្រយុទ្ធ​ស្លាប​របស់​សេះ​បង្កង់ បាន​ត្រឹម​ជា​កីឡាករ​ឈរ​ជើង​បម្រុង​តែ​ប៉ុណ្ណោះ ពោល​មិន​បាន​ស្ថិត​នៅ​ជម្រើស​ដំបូង​របស់​ក្រុម​ឡើយ។ សរុប​រដូវ​កាល ២០១៩/២០ ចូលរួម​លេង​បាន ២៤ ប្រកួត តែ​សរុប​ពេលវេលា​ឈរ​ជើង​មាន​តែ ១ ០៧៦ នាទី​គត់៕

ប្រភព៖ Goal

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT