Kean ​ទិញ​ឆ្កែ​ការពារ​២​ក្បាល ​តម្លៃ​៣​ម៉ឺន​ផោន ​យក​ទៅ​ដាក់​នៅ​ផ្ទះ​

​ខ្សែ​ប្រយុទ្ធ Moise Kean ​បាន​ទិញ​ឆ្កែ​ការពារ​ផ្ទះ​២​ក្បាល​តម្លៃ​៣​ម៉ឺន​ផោន ​ដើម្បី​ការពារ​សន្ដិសុខ​នៅ​ផ្ទះ ​ក្រោយ​ពី​មួយ​រយៈ​នេះ​មាន​ករណី​ចោរ​ចូល​ផ្ទះ​កីឡាករ​ល្បីៗ​ច្រើន​ពេក​នៅ​អង់គ្លេស។

​មួយ​រយៈ​ចុង​ក្រោយ​នេះ ​កីឡាករ​នៅ​អង់គ្លេស​ដូចជា Alli ​និង Mahrez ​សុទ្ធ​តែ​ត្រូវ​ចោរ​ចូល​ផ្ទះ  លួច​របស់​របរ។ ដោយ​ឡែក Alli ​វិញ ​ត្រូវ​ក្រុម​ចោរ​វាយ​ថែម​ទៀត​ផង។ កត្តា​នេះ​ហើយ ទើប​បាន​ជា​កីឡាករ​មួយ​ចំនួន​ចាប់​ផ្ដើម​រក​វិធី​ដើម្បី​ការពារ​ខ្លួន​និង​ក្រុម​គ្រួសារ។

ជាក់​ស្ដែង​ខ្សែ​ប្រយុទ្ធ Moise Kean របស់​ក្រុម Everton ​បាន​ទិញ​យក​ឆ្កែ​ការពារ​ផ្ទះ​២​ក្បាល ​មាន​តម្លៃ​ដល់​ទៅ​៣​ម៉ឺន​ផោន​ឯ​ណោះ។ ​ឆ្កែ​ទាំង​២​ក្បាល​នេះ ​ត្រូវ​បាន​បង្វឹក​ដោយ​ក្រុម​អ្នក​ជំនាញ Chaperone K9 ​មាន​សមត្ថភាព​ខ្ពស់​ក្នុង​ការ​ការពារ​ផ្ទះ។ ​ឆ្កែ​ប្រទេស​នេះ ក៏​ត្រូវ​បាន​កីឡាករ​ល្បី​ៗ​ដទៃ​ទៀត ​ទិញ​យក​ទៅ​យាម​ផ្ទះ​ផង​ដែរ ដូចជា Rashford, Pogba , Sterling ​និង Rio ​ជា​ដើម៕ប្រភព Dailymail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT