Floyd ​ស្នើ​ចេញ​ថ្លៃ​ចំណាយ​ក្នុង​កម្មវិធី​បុណ្យ​សព​របស់ ​George Floyd

​អតីត​កីឡាករ​ប្រដាល់​ល្បី​ឈ្មោះ Floyd Mayweather ​បាន​ស្នើ​សុំ​ចេញ​ថ្លៃ​ចំណាយ​ទាំង​អស់​ក្នុង​កម្មវិធី​បុណ្យ​សព​របស់ George Floyd ​នៅ​ថ្ងៃ​ទី​៩​ខែ​មិថុនា​ឆ្នាំ​២០២០​ខាង​មុខ​នេះ​។

​George Floyd ​ត្រូវ​បាន​ស្លាប់​កាល​ពី​ថ្ងៃ​អង្គារ៍​សប្ដាហ៍​មុន ដោយសារ​តែ​ថប់​ដង្ហើម ​ក្រោយ​ពី​ប៉ូលិស​ចាប់​រូបគេ ​និង​សង្កត់​ក​ខ្លាំង​ពេក។ ​រឿង​នេះ​ហើយ បាន​ធ្វើ​ឱ្យ​មាន​បាតុកម្ម​ទ្រង់ទ្រាយ​ធំ​មែនទែន​នៅ​អាមេរិក ​តាំង​ពី​ថ្ងៃ​ស្លាប់​នោះ​រហូត​មក​ដល់​បច្ចុប្បន្ន​នៅ​មិន​ទាន់​ចប់​នៅ​ឡើយ​ទេ។ ​

ចំពោះ​ការ​ស្លាប់​នេះ​ដែរ Floyd  Mayweather ​ស្ដេច​ប្រដាល់​អាមេរិក ​មិន​មាន​អ្វី​និយាយ​ច្រើន​នោះ​ទេ។ ​លោក​គ្រាន់​តែ​ចង់​ជួយ​ចែក​រំលែក​ទុក្ខ​ដល់​គ្រួសារ​សព ​ហើយ​ចង់​ចេញ​ថ្លៃ​ការ​ចំណាយ​ទាំង​អស់​អំឡុង​ពេល​ធ្វើ​ពិធី​បុណ្យ​សព​នា​ពេល​ខាង​មុខ៕ប្រភព Dailymail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT