កីឡាករ​ក្រុម Liverpool ​លត់​ជង្គង់ ​ដើម្បី​គោរព​ដល់ George Floyd ​

​ក្រុម​សមាជិក​ក្រុម Liverpool ​ទាំង​អស់ ​បាន​នាំ​គ្នា​លត់​ជង្គង់​ក្នុង​ទីលាន​ហ្វឹកហាត់ ដើម្បី​បង្ហាញ​ការ​គាំទ្រ​និង​គោរព​ដល់​លោក George Floyd ​ដែល​បាន​ស្លាប់​នៅ​សហរដ្ឋ​អាមេរិក។

​រយៈ​ពេល​១​សប្ដាហ៍​មក​ហើយ ដែល​លោក George Floyd ​បាន​ស្លាប់ ក្រោយ​ពី​ត្រូវ​ប៉ូលិស​ក្នុង​រដ្ឋ​Minneapolis ​សង្កត់​ក។ ​ការ​ស្លាប់​នេះ ត្រូវ​បាន​គេ​ចាត់​ទុក​ថា​ជា​ការ​រើសអើង​ពូជសាសន៍ ​និង​បណ្ដាល​ឱ្យ​មាន​បាតុកម្ម​ទ្រង់ទ្រាយ​ធំ​នៅ​សហរដ្ឋ​អាមេរិក។ ​រហូត​មក​ទល់​ពេល​នេះ ​មិន​ត្រឹម​តែ​នៅ​អាមេរិក​ទេ ​សូម្បី​អង់គ្លេស ​និង​អាល្លឺម៉ង់ ​ក៏​មាន​បាតុកម្ម​ដូច​គ្នា​ដើម្បី​បង្ហាញ​ថា​កុំ​ឱ្យ​មាន​ការ​រើសអើង​ត​ទៅ​ទៀត។

​មិន​ត្រឹម​តែ​ប៉ុណ្ណឹង​ទេ ​កីឡាករ​បាល់ទាត់​ល្បី​ៗ​ក៏​បាន​ចាប់​ផ្ដើម​គាំទ្រ​ដល់ George Floyd ផង​ដែរ។ ​ដោយ​ក្នុង​នោះ​ក្រុម Liverpool ​កាល​ពី​ម្សិលមិញ​នេះ ​បាន​បង្ហាញ​ការ​គោរព ដោយ​នាំ​គ្នា​លត់​ជង្គង់​គ្រប់​គ្នា​ គោរព​ដល់​ការ​ស្លាប់​របស់ Floyd ៕ប្រភព Bbc

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT