ក្លិបបាល់ទាត់អង្គរថាយហ្គឺរ នឹងបើកការធ្វើតេស្តជ្រើសរើសកីឡាករទាំងពីរឈុត ពោលគឺ ឈុតក្រុមអាយុក្រោម ១៦ឆ្នាំ និងឈុតក្រុមអាយុក្រោម ១៨ឆ្នាំ។
ប្រសិនបើលោកអ្នក មាន ឬស្គាល់យុវជនដែលមានទេពកោសល្យលេងបាល់ទាត់ ហើយចង់ឲ្យពួកគេបានបង្ហាញពីសម្ថភាព សូមលោកអ្នកណែនាំពួកគេមកធ្វើតេស្តជាមួយពួកយើង ដើម្បីមានឳកាសក្លាយជាកីឡករយុវជនរបស់ក្លិបផ្ទាល់ និងមានឳកាសអាចជាប់ក្រុមឈុតធំនាពេលអនាគត។
តម្រូវការនៃការចូលរួមធ្វើតេស្ត៖
- សម្រាប់ឈុតអាយុក្រោម ១៨ឆ្នាំ បេក្ខជនត្រូវមានអាយុក្រោម ១៨ (យុវជនកើតឆ្នាំ២០០៣ឡើងទៅជាអទិភាព)
- សម្រាប់ឈុតអាយុក្រោម ១៦ឆ្នាំ បេក្ខជនត្រូវមានអាយុក្រោម ១៦ (យុវជនកើតឆ្នាំ២០០៥ឡើងទៅជាអទិភាព)
- ត្រូវមានចិត្តស្រឡាញ់បាល់ទាត់
- មានទេពកោសល្យល្អខាងផ្នែកបាល់ទាត់
- ត្រូវមានភាពតស៊ូព្យាយាមក្នុងការហ្វឹកហាត់
កាលបរិច្ឆេទនៃការធ្វើតេស្ត៖
- ធ្វើឡើងនៅរៀងរាល់ថ្ងៃ អង្គារ និងថ្ងៃ ព្រហស្បតិ៍ ខែមិថុនា
- ចាប់ពីវេលាម៉ោង ៦:០០ ដល់ ៨:០០ នាទីយប់
ទីតាំងនៃការធ្វើតេស្ត៖
- តារាងបាល់ ផាមកុងទឺន័រ (Palm Container) ទល់មុខសណ្ឋារគារសុខា ផ្លូវ ៦០ម៉ែត្រ