ក្លឹប Inter Milan ត្រូវបានគេរាយការណ៍ថាកំពុងកៀកដល់កិច្ចព្រមព្រៀង ក្នុងការចុះហត្ថលេខានាំយក Sandro Tonali ខ្សែបម្រើរបស់ក្លឹប Brescia មកកាន់ក្លឹបរបស់ខ្លួនហើយ នៅទីផ្សារដោះដូររដូវក្តៅ។
តាមប្រភពពី Corriere della Sera បានចុះផ្សាយ ក្លឹបអ៊ីតាលីផ្តល់កុងត្រារយៈពេល ៤ ឆ្នាំដល់កីឡាករវ័យ ២០ ឆ្នាំ ជាមួយថ្លៃពលកម្មប្រមាណ ២,៥ លានអឺរ៉ូ/រដូវកាល។
ចំពោះតម្លៃខ្លួនរបស់ Tonali ត្រូវបានគេដឹងថា Brescia ទាមទារប្រមាណ ៥០ លានអឺរ៉ូ ដែលតម្លៃនេះស្មើនឹងតម្លៃដែល Inter បានលក់ Icardi ឲ្យទៅក្លឹប PSG កាលពីពេលថ្មីៗ។
បញ្ជាក់ថា Tonali នារដូវកាល ២០១៩/២០ បង្ហាញខ្លួន ២៤ លើកឲ្យក្លឹប Brescia ដោយរកបាន ១ គ្រាប់និង Assist ៥ លើកឲ្យក្លឹប៕ ប្រភព៖ Goal