បើ​ជ្រុល​ចាយ ៨០ លាន​ចរចា​យក Sane ក្លឹប Bayern គួរ​ថែម ២០ លាន​យក​មក​នេះ​វិញ​ល្អ​ជាង – Willy

អតីត​កីឡាករ​ជើង​ចាស់​លោក Willy Sagnol បាន​បង្ហាញ​ការ​យល់​ឃើញ​ថា ផែនការណ៍​ចង់​នាំ​យក Leroy Sane មក​កាន់​ទឹកដី​អាល្លឺម៉ង់​របស់​ក្លឹប Bayern Munich គឺ​ជា​រឿង​ដែល​មិន​គួរ​នឹង​កើត​ឡើង​នោះ​ទេ។

Willy បាន​និយាយ​ប្រាប់ Radio Monte Carlo ថា៖ “Sane គេ​ជា​កីឡាករ​មិន​ទៀងទាត់​ទេ ពោល​គឺ​គ្រប់​យ៉ាង​របស់​គេ​មិន​សក្តិសម​នឹង​ការ​លេង​ឲ្យ​ក្លឹប​ [Bayern] ឡើយ ដោយ​គេ​ក៏​មាន​បញ្ហា​ច្រើន​នៅ City និង​នៅ​ជម្រើស​ជាតិ​អាល្លឺម៉ង់”។

លោក​បន្ថែម​ថា៖ “យើង​ធ្លាប់​និយាយ​ថា Sane គេ​ថ្លៃ ៨០ លាន អ៊ីចឹង​ខ្ញុំ​សុខ​ចិត្ត​ថែម ២០ លាន​ទៀត​នាំ​យក Kai Havertz មក​គឺ​ល្អ​ជាង”។

 

បញ្ជាក់​ថា Sane បាន​រង​បញ្ហា​របួស​ធ្ងន់ធ្ងរ​នៅ City រដូវ​កាល​នេះ ខណៈ​ដែល​កុងត្រា​របស់​គេ​ត្រូវ​ផុត​នៅ​ឆ្នាំ ២០២១។ បើ​ធៀប​នឹង Havertz នា​រដូវ​កាល ២០១៩/២០ គឺ​យុវជន​វ័យ ២០ ឆ្នាំ រក​បាន ១៥ គ្រាប់​និង Assist ៨ លើក​ហើយ​នៅ ៣៨ ប្រកួត​សរុប​ឲ្យ​ក្លឹប Bayer Leverkusen៕

ប្រភព៖ BeSoccer

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT