ក្របខណ្ឌលំដាប់ទី២ Championship របស់អង់គ្លេស បានកំណត់យកថ្ងៃទី២០ខែមិថុនាឆ្នាំ២០២០ ដើម្បីបើកដំណើរការប្រកួតវិញ ក្រោយខកខានលេង៣ខែមកហើយ។
តាំងពីថ្ងៃទី៨ខែមីនាឆ្នាំ២០២០មក ការប្រកួត Championship ត្រូវបានផ្អាកទាំងអស់ ដោយសារតែមេរោគ Covid-19 ។ អំឡុងពេលការប្រកួតនោះ លីគទី២នេះ នៅសល់ការប្រកួតសរុបទាំងអស់១០៨ប្រកួតទៀត ទើបចប់រដូវកាល។ មានដំណឹងជាច្រើនថាលីគនេះនឹងត្រូវរំសាយចោលនៅពេលនោះ ប៉ុន្តែដោយសារតែអង់គ្លេសអាចគ្រប់គ្រងមេរោគបាន ទើបពេលនេះពួកគេប្រកាសឱ្យមានការបើកប្រកួតវិញហើយ។
ជាមួយការដាក់ថ្ងៃត្រលប់មកវិញនេះដែរ ក្របខណ្ឌមួយនេះក៏បានកំពុងធ្វើតេស្ដកីឡាករដើម្បីរកមេរោគ Covid-19 ដែរ។ ដោយប៉ុន្មានថ្ងៃមកនេះ ក៏បានរកឃើញកីឡាករនិងបុគ្គលិកមួយចំនួនផ្ទុកមេរោគ ប៉ុន្តែវាមិនអាចរារាំងការបើកការប្រកួតនៅពេលខាងមុខឡើយ៕ប្រភព Bbc