Lenglet៖ ​១​ប្រកួត​ដូរ​បាន​៥​នាក់ គឺ​ជា​រឿង​ល្អ​សម្រាប់​កីឡាករ​

​ខ្សែ​ការពារ Clement Lenglet ​យល់​ឃើញ​ថា​ការ​ផ្លាស់​ប្ដូរ​កីឡាករ​១​ប្រកួត​បាន​៥​នាក់ នឹង​ផ្ដល់​ផល​ចំណេញ​ច្រើន​ដល់​កីឡាករ ​នា​សម័យ​កាល Covid-19 ​នេះ​។

​ក្របខណ្ឌ La Liga ​កំណត់​យក​ថ្ងៃ​ទី​១១​ខែ​មិថុនា​ឆ្នាំ​២០២០​នេះ ដើម្បី​បើក​ឱ្យ​មាន​ការ​ប្រកួត​ឡើង​វិញ ប៉ុន្តែ​ត្រូវ​លេង​ដោយ​បិទ​ទ្វា ​និង​មាន​លក្ខខណ្ឌ​ជា​ច្រើន​ទៀត។ ​ដោយ​ក្នុង​នោះ ​ក៏​មាន​ការ​យល់​ព្រម​ឱ្យ​ផ្លាស់​ប្ដូរ​កីឡាករ​បាន​៥​នាក់​ក្នុង​១​ប្រកួត​ផង​ដែរ។ ​ការ​ធ្វើ​បែប​នេះ គឺ​ដោយសារ​តែ​ការ​ត្រលប់​មក​ប្រកួត​វិញ ​កាល​វិភាគ​នឹង​លេង​១​សប្ដាហ៍​អាច​២​ប្រកួត។

​ចំពោះ Clement Lenglet ​ខ្សែ​ការពារ​ក្រុម FC Barcelona ​ក៏​គិត​ថា​ការ​ផ្លាស់​ប្ដូរ​កីឡាករ​បាន​ដល់​៥​នាក់​គឺ​ផ្ដល់​ផល​ចំណេញ​ដល់​កីឡាករ​ដែរ។ ​ការ​ប្រកួត​ដែល​ញឹក​គ្នា​ខ្លាំង​ពេក ​កីឡាករ​នឹង​មិន​មាន​កម្លាំង​ពេញ​ឡើយ ដូច្នេះ​ការ​ផ្លាស់​ប្ដូរ​គ្នា​ចូល​ច្រើន​បាន​ច្រើន គឺ​ជា​ជម្រើស​ល្អ​បំផុត​ជួយ​ដល់​កីឡាករ​ទាំង​អស់ ​មិន​ឱ្យ​មាន​បញ្ហា​របួស​ច្រើន៕ប្រភព Marca

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT