ក្រុម Dortmund កាលពីយប់មិញនេះពិតជាធ្វើបានល្អមែនទែន ដោយលត់ក្រុមបាតតារាង Paderborn បានក្នុងលទ្ធផលដល់ទៅ៦-១ ឯណោះក្នុងពានរង្វាន់ Bundesliga ។
៦គ្រាប់ដែលធ្វើបានយ៉ាងល្អនេះ កើតចេញពីជើងរបស់ Sancho កីឡាករវ័យក្មេងដល់ទៅ៣គ្រាប់ឯណោះ។ ខណៈដែល៣គ្រាប់ទៀតចេញពី Hazard ១គ្រាប់ Hakimi ១គ្រាប់ និង Schmelzer ១គ្រាប់ទៀត។ នេះជាការទទួលបានជ័យជម្នះវិញ ក្រោយពីពួកគេបរាជ័យក្រោមថ្វីជើងរបស់ក្រុម Bayern Munich ១-០ កាលពីប្រកួតកន្លងទៅ។
Dortmund បាន៣ពិន្ទុបន្ថែមនៅយប់មិញនេះ គឺពួកគេនៅចាញ់ពិន្ទុក្រុមកំពូលតារាង Bayern Munich ដល់ទៅ៧ពិន្ទុទៀតឯណោះ ខណៈដែលការប្រកួតនៅសល់ត្រឹម៥ប្រកួតទៀតប៉ុណ្ណោះនឹងត្រូវចប់រដូវកាលនេះហើយ៕ប្រភព Dailymail