[ផ្លូវការ] PSG ចាយ ៥០ លាន​អឺរ៉ូ ទិញ​យក Icardi ផ្តាច់​កុងត្រា​ចេញ​ពី Inter Milan ហើយ

ដំណឹង​ផ្លូវការ​បាន​ចុះ​ផ្សាយ​ថា ក្លឹប​យក្ស Paris Saint-Germain បាន​សម្រេច​ព្រមព្រៀង​លើ​ការ​ចំណាយ​នូវ​ទឹក​ប្រាក់ ៥០ លាន​អឺរ៉ូ ដើម្បី​ផ្តាច់​និស្ស័យ​របស់ Mauro Icardi ពី​ក្លឹប​ Inter Milan ហើយ។

នា​រដូវ​កាល ២០១៩/២០ នៅ​លក្ខខណ្ឌ​ខ្ចី​ជើង ​អម​សិទ្ធ​អាច​ទិញ​ផ្តាច់​ជាមួយ​ក្លឹប​បារាំង កីឡាករ​អាហ្សង់ទីន​រក​បាន ២០ គ្រាប់​និង Assist ៤ លើក នៅ ៣១ ប្រកួត​សរុប​ឲ្យ​ក្លឹប។

ជោគជ័យ​នេះ Icardi អាច​ថា​ធ្វើ​បាន​ល្អ ត្រឹម​រដូវ​កាល​ដំបូង មិន​ចាញ់​ខ្សែ​ប្រយុទ្ធ​ឯ​ទៀត​ដូច​ជា Neymar, Di Maria ឬ Cavani ដែល​ជា​កីឡាករ​ពេញ​ឈ្មោះ​នោះ​ទេ។

ដំណឹង​នេះ​បាន​ធ្វើ​ឲ្យ​ភរិយា​និង​ជា​អ្នក​រត់ការ អ្នក​នាង Wanda Nara បាន​បង្ហាញ​សារ​សាទរ​លើ Twitter បែប​នេះ​ថា៖ “រីករាយ​ដែល​នាំ​ឲ្យ​ក្តី​ស្រមៃ​របស់​អ្នក​ក្លាយ​ជា​ការ​ពិត ឥឡូវ​នេះ​ពេល​ខាង​មុខ​យើង​មាន​ក្តី​ស្រមៃ​ផ្សេង​ទៀត អរគុណ PSG ​ជាមួយ​គ្នា​យើង​នឹង​អាច​សម្រេច​វា​បាន”៕

ប្រភព៖ Sempreinter

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT