(វីដេអូ) ពេញ​ធឹង Sancho ទយ ៣ គ្រាប់​ម្នាក់​ឯង​ជួយ Dortmund លុត Paderborn ក្នុង​ដី ១-៦

ក្រមុំ​លឿង Borussia Dortmund បាន​បំបាក់​ទៅ​លើ​ម្ចាស់ដី Paderborn យ៉ាង​ស្ពឹក​មុខ​កាល​ពី​យប់​មិញ​នេះ ក្រោម​លទ្ធផល ១-៦។ ៣ ពិន្ទុ​ដ៏​មាន​ន័យ​ជួយ​ឲ្យ Dortmund បន្ត​ដាក់​សម្ពាធ​ទៅ​លើ Bayern ដែល​ឈរ​នៅ​កំពូល​តារាង​មិន​ឲ្យ​នាំ​មុខ​ដាច់​លើស​ពី ៧ ពិន្ទុ​នៅ​ជុំ​ទី ២៩។

នៅ​ប្រកួត​យប់មិញ​ក្រុម​ភ្ញៀវ​ហាក់​វាយ​សម្រុក​ខ្លាំង ដោយ​មាន​ស្ថិតិ​គ្រប់គ្រង​បាល់​ ៥៩ ភាគរយ ស៊ុត​ ១៦ លើក ចំ​គោលដៅ ១០ លើក សម្រេច​បាន ៦ គ្រាប់ ចេញ​ពី​កីឡាករ Thorgan Hazard បើក​ឆាក​នាទី ៥៤ ហើយ Sancho រក​បាន​ Hat-Trick ថែម​ពីរ​គ្រាប់​ផ្សេង​ទៀត​ដោយ Hakimi និង Schmelzer។

សម្រាប់​ម្ចាស់ផ្ទះ​បាន​បាល់​ប៉េណាល់ទី​យោង​នៅ​នាទី ៧២ បំបែក​ដោយ​កីឡាករ Hunemeier កុំ​អី​ត្រូវ​ស្ងោរ​ពង​មាន់​បិទ​ការ​ប្រកួត​ថែម​ទៀត។

ទស្សនា​វីដេអូ​ខាង​ក្រោម៖

https://www.youtube.com/watch?v=VAXvPkKbKB8

បញ្ជាក់​ថា​នា​ប្រកួត​បន្ទាប់​គឺ Dortmund ត្រូវ​ប៉ះ Hertha នៅ​ចុង​សប្តាហ៍​ក្រោយ​ថ្ងៃ​សោរ៍ ដែល​នឹង​មាន​ផ្សាយ​ផ្ទាល់​លើ​ទំព័រ CTS Sports ផង​ដែរ៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT