Andy Murray ​ធ្លាក់​សមត្ថភាព​ខ្លាំង ដល់​បាត​តារាង​ចំណាត់​ថ្នាក់​កីឡាករ​វាយ​កូន​បាល់

Andy Murray ​ជា​កំពូល​កីឡាករ​វាយ​កូន​បាល់​នៅ​លើ​លោក​នេះ ​កាល​ពី​ប៉ុន្មាន​ឆ្នាំ​មុន ​ប៉ុន្តែ​ដោយសារ​តែ​មាន​របួស​ច្រើន​ពេក ពេល​នេះ​រូបគេ​បាន​ធ្លាក់​សមត្ថភាព​ខ្លាំង​មែនទែន។

កីឡាករ​វាយ​កូន​បាល់​អង់គ្លេស ​បាន​ធ្លាក់​មក​ដល់​បាត​តារាង​លេខ​៨៣៩​ពិភពលោក​តែ​ម្ដង ខណៈ​ដែល​រូបគេ​កាល​ពី​មុន​ឈរ​នៅ​ចំណាត់​ថ្នាក់​លេខ​១​ពិភពលោក។ ការ​ធ្លាក់​ខ្លាំង​នេះ​​បន្ទាប់​ពី​រូបគេ​បាន​ដក​ខ្លួន​ចេញ​ពី​ពាន​រង្វាន់ Wimbledon។ ជំងឺ​ដែល​ញ៉ាំញី​សមត្ថភាព​របស់​កីឡាករ​វ័យ៣១​ឆ្នាំ​រូប​នេះ គឺ​បញ្ហា​ត្រគាក​របស់​គេ ដែល​បាន​វះ​កាត់​កាល​ពី​ខែ​មករា​កន្លង​ទៅ។ ការ​វះ​កាត់​នេះ​ហើយ បាន​ធ្វើ​ឱ្យ​រូបគេ​ត្រូវ​សម្រាក​ជា​ច្រើន​ខែ​និង​មិន​បាន​ចូល​លេង​ពាន​រង្វាន់​យ៉ាង​ច្រើន ទើប​ធ្វើ​ឱ្យ​ចំណាត់​ថ្នាក់​ធ្លាក់​ខ្លាំង​យ៉ាង​នេះ។

យ៉ាងណាមិញ Murray ​នឹង​ត្រលប់​មក​លេង​ពាន​រង្វាន់ Citi Open​ ដែល​នឹង​ចាប់​ផ្ដើម​នៅ​ថ្ងៃ​ទី ៣០ ខែ កក្កដា ឆ្នាំ ២០១៨​ខាង​មុខ​នេះ​វិញ។ ហើយ​បើ​មិន​មាន​អ្វី​ប្រែប្រួល​ទេ រូបគេ​ក៏​អាច​នឹង​មាន​វត្តមាន​ក្នុង​ការ​ប្រកួត​ពាន​រង្វាន់ US Open ​នៅ​ខែ​សីហា​ខាង​មុខ​ថែម​ទៀត​ផង៕ប្រភព៖ BBC

 

 

 

 

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT